ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤០នាក់ ក្នុងនោះ៣៨នាក់ ជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍ ២០កុម្ភៈ»
Wed,24 February 2021 (Time 08:39 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 241នាក់)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤០នាក់ថ្មីទៀត ដែលក្នុងនោះមាន៣៨នាក់ជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និង២នាក់ជាករណីនាំចូលពីក្រៅប្រទេស។

អ្នកជំងឺដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង៣៨នាក់ ក្នុងនោះមានជនជាតិចិន៣ ៥នាក់ ជនជាតិវៀតណាម២នាក់ និងជនជាតិខ្មែរម្នាក់។ ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេស រកឃើញឆ្លងកូវីដ១៩ ទាំង២នាក់ គឺជាជនជាតិចិន នៅខេត្តព្រះសីហនុ។

ជាមួយគ្នានេះ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺម្នាក់ផងដែរ គឺជាបុរសជនជាតិខ្មែរ ដែលស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អ្នកធ្វើដំណើរមកពីប្រទេសគុយវ៉ែត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺ១៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
209 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2366 នាក់
ខែនេះ :
12633 នាក់
3 ខែនេះ :
40234 នាក់
សរុប :
1647248 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ