ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ឧត្តមសេនីយ៍ទោ សាត គឹមសាន ចាត់តាំងតំ ណាងប្រគល់ថវិកាសមាគមិត្តនគរបាលជាតិកម្ពុជា ជូនក្រុម គ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណៈ
Wed,24 February 2021 (Time 12:08 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 265នាក់)

-នៅព្រឹកថ្ងៃ ពុធ ១៣កើត ខែ ផល្គុន ឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២១ អនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរបាលជាតិកម្ពុជា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋានគរបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការ ងារធនធានមនុស្សនិងជាអនុប្រធាននគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងនាំយកថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជាប្រគល់ជូនដល់ក្រុមគ្រួសារសពលោក អ៊ុំ សុខា អាយុ៦១ឆ្នាំ ជានិវត្តជនអតីតមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលនិងជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជា ដែល លោកបានទទួលមរណភាពកាលពីថ្ងៃទី ២៣ ខែ កុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៥និង៣៥ នាទីព្រឹក ដោយសារឡើងសម្ពាធឈាមធ្ងន់ធ្ងរ បណ្តាលឱ្យដាច់សសៃឈាមខួរក្បាលហើយពេលនេះសពកំពុងតម្កល់ធ្វើបុណ្យក្នុងលំនៅដ្ឋានស្ថិតនៅភូមិ ស្ដៅ ឃុំស្ដៅ ស្រុករតណមណ្ឌល ខេត្តបាត់ដំបង។

ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦, ០ ០០,០០០រៀល (ប្រាំមួយលានរៀល) បានប្រគល់ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើប្រាស់ ក្នុងពិធីបុណ្យនេះ ។

លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ដឹក នាំក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡា ហោ ម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងម ហាផ្ទៃនិងជាប្រធានកិត្តិយសសមាគមមិត្តនគរ បាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធាសមាគមមិត្តនគរបាលជាតិកម្ពុជាព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិប្រធាននាយ កដ្ឋានបុគ្គលិកនិងជាអគ្គលេខាធិការសមាគមមិត្តនគរបាលជាតិកម្ពុជានិងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំពោះក្រុមគ្រួសារសព។

ក្នុងឱកាសនេះដែរក្រុមគ្រួសារសពបានសម្តែងនូវអំ ណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់គឹតគូរពីសុខទុក្ខនិងការលំបាករបស់ក្រុមគ្រួសារសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃស មាគមមិត្តនគរបាលជាតិកម្ពុជា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
414 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2960 នាក់
ខែនេះ :
12355 នាក់
3 ខែនេះ :
40315 នាក់
សរុប :
1649282 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ