ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
សម្តេចតេជោ ហ៊ុន សែន៖ ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយបម្រុងសម្រាប់នាពេលអនាគតបានរៀបចំរួចហើយ
Thu,09 December 2021 (Time 09:55 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 213នាក់)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចូលរួមសន្និបាត ដើម្បីសម្រេចទៅលើបេក្ខភាពបន្តវេនរបស់បក្ស និងក្បាលម៉ាស៊ីនគណៈរដ្ឋមន្រ្ត។

ថ្លែងក្នុង ឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ថ្ងៃទី២៤(ខែធ្នូ)នេះប្រកាសឱ្យហើយ ថ្ងៃទី២៤នេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្តាល ដែលថ្ងៃទី២៤ ខាងមុខនេះចំថ្ងៃសុក្រ ដើម្បីសម្រេចលើបេក្ខភាពទាំងបេក្ខភាពបន្តវេនទាំងស្អីៗ»។

សម្តេចបានបន្ថែមថា ក្នុងសន្និបាតនោះនឹងមានការងារមួយចំនួនដែលគណៈកម្មាធិការកណ្តាលមានការចាំបាច់ដែលត្រូវធ្វើ។

កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ ក្រោយការប្រកាសនេះតំណាងក្រសួងស្ថាប័ន អង្គភាពនានា មន្រ្តីរាជការខ្ពង់ខ្ពស់ ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា សមាគមន៍ និងវិស័យឯកជន បានចេញញត្តិគាំទ្រដល់ប្រសាសន៍ សម្តេចតេជោ និងកោតសរសើរពីភាពស័ក្តិសមនៃបេក្ខភាព លោក ហ៊ុន ម៉ាណែត។

សម្តេចបានបញ្ជាក់ថា៖ «យើងនឹងដំណើរការសន្និបាត ខ្ញុំអត់បង្ហាញទេក្រៅពីមនុស្សប៉ុន្មាននាក់ គឺគណៈរដ្ឋមន្រ្តីថ្មីមួយ ត្រូវបានត្រៀមរៀបចំរួចហើយ សម្រាប់ពួកក្មេងជំនាន់ក្រោយ ផ្តាំទៅអ្នកឯងទៅ គណៈរដ្ឋមន្រ្តីនេះមានបណ្ឌិតជិតពាក់កណ្តាល ក្រៅពីនោះ អនុបណ្ឌិត»។

សម្តេចបានលើកឡើងថា គណៈរដ្ឋមន្រ្តីថ្មីនេះជាធនធានល្អរបស់គណបក្សប្រជាជន ដែលមានអាយុក្រោម៦០ឆ្នាំ ហើយសម្តេចបានបញ្ជាក់ទៀតថា ផ្ទៃក្នុងរបស់គណបក្សបានឯកភាពគ្នាថា អ្នកដែលមានអាយុលើពី៦០ឆ្នាំនឹងដើរចេញ។

«ម្សិលមិញប្រជុំផ្ទះខ្ញុំរួចស្រេចបាត់ទៅហើយ ខ្ញុំ ខេង (សម្តេច ស ខេង) ឈុំ (សម្តេចសាយឈុំ) បាញ់ (សម្តេចទៀ បាញ់) ម៉ែន សំអន សម្រេចបញ្ជីគណៈរដ្ឋមន្រ្តីរួចបាត់ គណៈរដ្ឋមន្រ្តីបម្រុង ប៉ុន្តែមិនមែនឆ្នាំ២០២៣ ឆ្នាំ២០២៣ ខ្ញុំនៅតែជាបេក្ខជន ប៉ុន្តែពេលណាមួយគឺជាក់ស្តែង ហើយមាននិរន្តរភាព ក្រុមហ៊ុននានាកុំបារម្ភ អ្នកធ្វើព្រលានយន្តហោះបន្តធ្វើទៅ វាច្បាស់ណាស់ហើយថា បន្ទាប់ពីឪវា គឺកូនវា»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេច។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
237 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2394 នាក់
ខែនេះ :
12661 នាក់
3 ខែនេះ :
40262 នាក់
សរុប :
1647276 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ