ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៣និង៣០នាទី នៅចំណុចភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមមតិណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោកវរសេ នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌបានចាត់តាំងលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំង នគរបាលអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបករណី រំលោភលេីទំនុកចិត្ត ( ខ្ចីម៉ូតូ ) ០១ ករណី និងបានធ្វេីការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សយ កុសល់ ភេទប្រុស អាយុ ២៦ ឆ្នាំ ទីកន្លែងកំណើត ភូមិសិង្ហ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ រីឯទីលំនៅ បច្ចុប្បន្នមិនពិតប្រាកដ ។ សូមជម្រាបជូនថា កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២១ វេលម៉ោង ១៤និង០០នាទី ននៅចំណុចមុខផ្សារទំនើបស្ថិតក្នុងភូមិ អញ្ចាញសង្កាត់ អូរចារ ក្រុងបាត់ដំបង ជនសង្ស័យខាងលេីបានធ្វេីសកម្មភាពខ្ចីម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ ជ័យ មីតួ ភេទប្រុស អាយុ ២១ ឆ្នាំ ទីកន្លែងកំណើត ខេត្តព្រះវិហារ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពេលម្ចាស់ម៉ូតូឱ្យខ្ចីហើយ ជនសង័្សយបានជិះយកទៅបាត់រហូត ដោយមិនយកមកប្រគល់ឱ្យម្ចាស់វិញឡើយ។ដោយមិនមានសង្ឃឹមថា ជនសង័្សយយកម៉ូតូមកប្រគល់ឱ្យខ្លួនវិញ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតរបស់សមត្ថកិច្ចទេីបឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលេីនិងដកហូតបានម៉ូតូ ០១ គ្រឿងម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ លេខតួ-ម៉ាស៊ីន 5448212 ពាក់ស្លាកលេខ ព្រះវិហារ 1D 6062 ជារបស់ជនរងគ្រោះ។ បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងដេីម្បីបញ្ជូនជនសង័្សយទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ