មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើដល់ភាគីកម្ពុជាបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ និងរៀបចំដំឡើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត ដើម្បីលើកកម្ពស់ការដោះដូរទំនិញរវាងប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយលោកសន្តិបណ្ឌិត សុខ ផលរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។នៅក្នុងជំនួបនោះ លោក Nguyen Minh Vuបានស្នើដល់ភាគីកម្ពុជាជួយពិនិត្យលទ្ធភាពរៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួនមិនទាន់បានបើកដំណើរការនៅឡើយ ហើយក៏ដូចជាស្នើឱ្យមានការពិនិត្យ និងពិភាក្សាគ្នារវាងប្រទេសទាំងពីរដើម្បីរៀបចំឱ្យមានការដំឡើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត ព្រមទាំងស្នើឱ្យកម្ពុជាសហការរួមគ្នារៀបចំកិច្ចការងារពាក់ព័ន្ធមួយចំនួននៅតាមខ្សែបន្ទាប់ព្រំដែននៃប្រទេសទាំងពីរសំដៅធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរមានស្ថេរភាពជានិរន្ត៍។មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើដល់ភាគីកម្ពុជាបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ និងរៀបចំដំឡើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត ដើម្បីលើកកម្ពស់ការដោះដូរទំនិញរវាងប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយលោកសន្តិបណ្ឌិត សុខ ផលរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។នៅក្នុងជំនួបនោះ លោក Nguyen Minh Vuបានស្នើដល់ភាគីកម្ពុជាជួយពិនិត្យលទ្ធភាពរៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួនមិនទាន់បានបើកដំណើរការនៅឡើយ ហើយក៏ដូចជាស្នើឱ្យមានការពិនិត្យ និងពិភាក្សាគ្នារវាងប្រទេសទាំងពីរដើម្បីរៀបចំឱ្យមានការដំឡើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត ព្រមទាំងស្នើឱ្យកម្ពុជាសហការរួមគ្នារៀបចំកិច្ចការងារពាក់ព័ន្ធមួយចំនួននៅតាមខ្សែបន្ទាប់ព្រំដែននៃប្រទេសទាំងពីរសំដៅធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរមានស្ថេរភាពជានិរន្ត៍។ជាការឆ្លើយតប លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានទទួលយកសំណើ ក៏ដូចជាការលើកឡើងរបស់ អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយនិងពិនិត្យមើលនិងប្រជុំពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និងសម្រេចបន្ត។លោកបានមានប្រសាសន៍ថា ដោយឡែកចំពោះកិច្ចព្រមព្រៀង ឬក៏លក្ខណៈដទៃដែលមានជាមួយគ្នាកន្លងមកលោកនឹងពិនិត្យមើលឡើងវិញដើម្បីរៀបចំការងារបើកច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ ដើម្បីជួយសម្រួលដល់ការរស់នៅ និងទំនាក់ទំនងដោះដូរទំនិញរបស់ប្រទេសពលរដ្ឋទាំងពីរមានភាពល្អប្រសើរឡើងវិញ។លោកសន្តិបណ្ឌិត សុខ ផល ក៏បានជម្រាបជួនអនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីស្ថានភាពនៃប្រទេសកម្ពុជាបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងតែបើកដំណើរការប្រទេសឡើងវិញស្ទើរទាំងស្រុងបន្ទាបពីកម្ពុជាមានស្ថានភាពធូរស្រាល ដែលបានទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ បានជោគជ័យ។លោកNguyen Minh Vu បានសម្តែងការអបអរសាទរដល់កម្ពុជាដែលបានយកឈ្នះលើជំងឺកូវីដ-១៩យ៉ាងធំធេង ខណៈវៀតណាមកំពុងតែមានការប្រឈមកាន់តែខ្លាំងឡើងដដែល៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ