ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបង្រ្កាបករណីហិ.ង្សា ដោយអា.វុធឃាត់ខ្លួនជនសង័្សយចំនួន០៤នាក់អនុវត្តតាមច្បាប់៖
Wed,01 December 2021 (Time 09:08 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 197នាក់)

កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០​ ខែវិច្ឆិកាឆ្នាំ២០២១​ អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ ឧត្តមសេ​នីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន​នគរខេត្តបាត់ដំបង រួមនឹងយោប​ល់​លោកវរសេ​នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាលព្រ​ហ្មទ័ណ្ឌ​និងដោយបានការសម្រប​សម្រួ​ល​លើនីតិវិធីឯកឧត្តម កេវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការអមសាលាដំបូងខេត្តបាត់ដំបងផង​នោះ លោកវរសេនី​យ៍ឯក ពេជ្រ សារ៉ែន អធិ​ការនគរ​បាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងជំ​នាញចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈា​នដល់ការឃាត់ខ្លួនជន​សង្ស័យចំនួន០៤នាក់ ក្នុងករណីហិ.ង្សាដោយអា.វុធក្នុងនោះគឺ៖
១-ឈ្មោះ វ៉ែង សុវណ្ណ ហៅ អាវណ្ណ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្វាយជ្រំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
២-ឈ្មោះដួង ចិន្តា ភេទស្រី អាយុ​៣៣ឆ្នាំ ស្នាក់​នៅភូមិកាប់គោថ្មី សង្កា​ត់អូចារ ក្រុងបាត់ដំបង ។
៣-ឈ្មោះហ៊ុន បូរី ភេទប្រុស អាយុ​២​៦ឆ្នាំមានទីលំនៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់​ដំប​ង។
៤-ឈ្មោះហូវ សុជាតិ ភេទប្រុសអាយុ២៦ឆ្នាំមា​ន​ទីលំនៅស្វាយជ្រំ ស្រុកឯកភ្នំខេត្តបាត់​ដំប​ង។

សូមជម្រាបជូនថា​ កាលពីយប់ថ្ងៃទី​២៧ខែ វិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង០០និង ៣០នាទី ឈានចូលថ្ងៃទី២៨​ ខែ​វិច្ឆិកា​ឆ្នាំ​២០២១មានករណី ហិ.ង្សា​ដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកេីត​ឡេីងនៅចំណុចក្រុមទី១៧ភូមិកាប់គោថ្មីសង្កាត់​​អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ដោយក្រុ​មជនសង័្សយខាងលេី​ បានធ្វេីសកម្មភាពប្រេីប្រាស់អា.វុ.ធមាន(កាំ.បិ.ត)កា.ប់ទៅលើជនរងគ្រោះឈ្មោះ សំ វិតុល ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់​ដំបង ខេត្តបាត់ដំបងបណ្តាលឱ្យរងរបួស​ ធ្ងន់ធ្ងរ​ ហេីយត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ​ ។

នៅក្រោយកេីតហេតុជនសង័្សយបានគេចខ្លួនបាត់​ ហេីយតាមរយៈអង្គហេតុមួយនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងធ្វេីការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងឃាត់ខ្លួនបានជាបន្តបន្ទាប់។

នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង័្សយបានឆ្លេីយសារភាពថាពួកគេពិតជាបានយកកាំ.បិ.ត.កា. ប់.ទៅលើជនរងគ្រោះពិតប្រាកដមែន​ហេី​យ​មូលហេតុដែលនាំទៅដល់ករណីហិ.ង្សានេះគឺជាការដោះស្រាយគំនុំតែប៉ុណ្ណោះ។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការនគរបាលក្រុង បាត់ដំបងរៀបចំសំណុំរឿងបញ្ជូនជនស័ង្សយទាំង៤នាក់យកទៅអនុវត្តតាមនីតិវិធី ច្បាប់។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
239 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2952 នាក់
ខែនេះ :
12231 នាក់
3 ខែនេះ :
39740 នាក់
សរុប :
1649553 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ