ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ជំនុំជម្រះករណីអតិតនិស្សិតអាហារូបករណ៍លក់អាវុធប្រើហ្គាស់តាមអនឡាញប្រមាណ៣០០ដើម
Sat,18 December 2021 (Time 08:45 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 179នាក់)

ភ្នំពេញៈ តុលាការ​កំពូល​បាន​ជំនុំជម្រះ​លើ​សំណុំរឿង​នៃ​អតីត​និស្សិត​អាហារូបករណ៍​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី​ ១៦ ធ្នូ ពាក់ព័ន្ធ​ការលក់​អាវុធខ្លី​ប្រើ​ហ្គាស​តាម​អនឡាញ​ប្រព្រឹត្ត​នៅ​ខេត្ត​សៀមរាប អំឡុង​ឆ្នាំ​ ២០១៨-២០១៩ ​ប្រមាណ ជា​ ៣០០ ​ដើម ដែល​ត្រូវបាន​ចោទ​ពី​បទ​ផលិត ឬ ធ្វើ​ចរាចរណ៍​អាវុធ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​។

សវនាការ​ដែលមាន​វត្តមាន​លោកស្រី​ គិម សត្ថាវី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល និង​លោក​ អ៊ុក គឹមសិទ្ធិ ជា​តំណាង​មហាអយ្យការ​បាន​បង្ហាញ​កំណត់ហេតុ​ក្នុង​អង្គសវនាការ​ថា ជនជាប់ចោទ​ឈ្មោះ​ ជា ហ៊ាបហ៊ ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ​ជា​និស្សិត​អាហារូបករណ៍​រៀន​នៅ​ប្រទេស​ថៃ​។


លោកស្រី​ ម៉ាលីស កនីកា ជាមេធាវី​ការពារ​សិទ្ធិ​ឱ្យឈ្មោះ​ ជា ហ៊ាបហ៊ បានធ្វើ​សេចក្តី​សន្និដ្ឋាន​ក្នុង​សវនាការ ដែល​អវត្តមាន​កូនក្តី​ថា មូលហេតុ​ដែល​កូនក្តី​របស់​លោកស្រី​ប្តឹង​មក​តុលាការ​កំពូល ដោយសារ​គាត់​មិន​សុខ​ចិត្តនឹង​ទណ្ឌកម្ម​ទោស​ ៣ ​ឆ្នាំ​។ គាត់​គិតថា ទោស​ ៣ ​ឆ្នាំ​នៅតែ​ច្រើន​សម្រាប់​គាត់​។ លោកស្រី​ថ្លែងថា​៖ «​ដូចនេះ​សូម​តុលាការ​កំពូល​មេត្តា​ពិចារណា​លើ​ទណ្ឌកម្ម​ទោស​ដល់​កូនក្តី​ខ្ញុំ​ផង​។ កូនក្តី​ខ្ញុំ​មិនមែន​ជា​អ្នកជួញដូរ​អាវុធ​ទេ តែ​គាត់​លក់​ដើម្បី​បាន​ចំណេញ​យក​ក្បាលកាក់​ប៉ុណ្ណោះ​»​។

លោក​ អ៊ុក គឹមសិទ្ធិ តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ជនជាប់ចោទ​ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប ផ្តន្ទាទោស​ ៥ ​ឆ្នាំ ហើយ​មក​សាលាឧទ្ធរណ៍​ភ្នំពេញ​ឱ្យ​អនុវត្ត​ទោស​ ៣ ​ឆ្នាំ និង​ព្យួរទោស​ ២ ​ឆ្នាំ​។ លោក​ថ្លែងថា​៖ «​រឿងនេះ​ខ្ញុំ​ទុក​ជូន​ក្រុមប្រឹក្សា​ពិចារណា​តាមច្បាប់​ចុះ​»​។


អង្គហេតុ​បង្ហាញថា នៅ​ឆ្នាំ​ ២០១៨ ខណៈ​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ ជនជាប់ចោទ​បាន​លេង​ហ្វេសប៊ុក ហើយ​ក៏​បាន​ទំនាក់ទំនង​ជាមួយ​បុរស​ថៃ​ម្នាក់​ដែលជា​អ្នកលក់​កាំភ្លើង​ហ្គាស​តាម​អនឡាញ​នៅ​ប្រទេស​ថៃ​។ បន្ទាប់មក​ជន​ជាប់ចោទ​បាន​បញ្ជា​ទិញ​កាំភ្លើង​ហ្គាស​នោះ​យក​មក​លក់​បន្ត​នៅ​ខេត្ត​សៀមរាប រហូត​ដល់​ដើមខែ​មិថុនា ឆ្នាំ​ ២០១៩​។ ប៉ុន្តែ​ជនជាប់ចោទ និង​បក្ខពួក​ ២ ​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​នៅ​ខេត្តសៀមរាប​កាលពី​ល្ងាច​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០១៩​។

កំណត់​ហេតុ​បង្ហាញ​ទៀតថា ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​បាន​ ៣ ​នាក់​។ ទី​ ១ ឈ្មោះ​ ជា ហ៊ាបហ៊ ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ ជា​និស្សិត​អាហារូបករណ៍​រៀន​នៅ​ប្រទេស​ថៃ និង​ស្នាក់នៅ​ក្រុមទី​ ៧ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង-ខេត្តសៀមរាប ជា​អ្នកបញ្ជា​ទិញ និង​ដឹកជញ្ជូន​មក​ខេត្តសៀមរាប​។ ទី​ ២ ឈ្មោះ​ លី តាំងឆេង ភេទ​ប្រុស អាយុ​ ២០ ​ឆ្នាំ និង​ទី​ ៣ ឈ្មោះ​ ឡី ម៉េងឡុង ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ ពួកគេ​ជា​សិស្ស និង​រស់នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង-ខេត្ត​សៀមរាប​។ វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​មាន អាវុធខ្លី​ពិត​ ១ ​ដើម ម៉ាក​ G Lock ពណ៌​ខ្មៅ ។ ហ្គាស​បញ្ចូល​កាំភ្លើង​សម្រាប់​បាញ់​ ៥ ​ដប​ស្នាប់​កាំភ្លើងខ្លី ពណ៌​ខ្មៅ ចំនួន​ ១ ទួរណឺវីស​ ៣ ​ដុំ លិខិត​ឆ្លងដែន របស់​ឈ្មោះ ជា ហ៊ាបហ៊ ១ ​ក្បាល កាតវីង​ចំនួន​ ១ កាត​ធានារ៉ាប់រង​ប្រទេស​ថៃ​ចំនួន​ ១ ​ក្បាល​។ ពួកគេ​បាន​ជួញដូរ​កាំភ្លើងខ្លី​ប្រើ​ហ្គាស និង​កាំភ្លើង​ប្រើ​ខ្យល់​ ៣០០ ​ដើម​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប​បើកសវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២០ ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ ៥ ​ឆ្នាំ​។ ប៉ុន្តែ​ជនជាប់ចោទ​ទាំង​ ៣ ​នាក់​មិន​សុខចិត្ត ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​ភ្នំពេញ​ហើយ​ត្រូវបាន​ឧទ្ធរណ៍​បើកសវនាការ និង​ប្រកាស​សាលដីកា​សម្រេច​ឱ្យ​ជន​ជាប់ចោទ​ទាំង​ ៣ ​នាក់​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ម្នាក់ៗ​កំណត់​រយៈពេល​ ៣ ​ឆ្នាំ និង​ព្យួរទោស​ ២ ​ឆ្នាំ​។ ប៉ុន្តែ​មានតែ​ជនជាប់ចោទ​ឈ្មោះ​ ជា ហ៊ាបហ៊ តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​។

ក្រោយ​ជំនុំជម្រះ​អស់​រយៈពេល​ជាង​កន្លះ​ម៉ោង លោកស្រី​ចៅក្រម គិម សត្ថាវី បញ្ជាក់ថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១២ មករា​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
415 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2961 នាក់
ខែនេះ :
12356 នាក់
3 ខែនេះ :
40316 នាក់
សរុប :
1649283 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ