ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ការដកហូតដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាននៅតាមបឹងទន្លេសាប បានកើនដល់ ៤.៧ម៉ឺនហិកតា
Sat,18 December 2021 (Time 07:40 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 196នាក់)

(ភ្នំពេញ)៖ ការដកហូតដីព្រៃលិចទឹក ដែលត្រូវបានទន្ទ្រានដោយប្រជាពលរដ្ឋនៅខេត្តចំនួន៦ ជុំវិញតំបន់បឹងទន្លេសាប បានកើនដល់ ៤៧,០៦៩ហិកតាហើយ គិតមកត្រឹមយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ។ នេះបើតាមរបាយការណ៍របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបណ្ដាញព័ត៌មាន TNC News ទទួលបាន។

ដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាន នៅខេត្តចំនួន៦ ជុំវិញបឹងទន្លេសាបសរុបជាង ៤.៧ម៉ឺនហិកតា ត្រូវបានរាជរដ្ឋាភិបាលដកហូតត្រឡប់មកវិញ បន្ទាប់ពីចុះត្រួតពិនិត្យ និងអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល រយៈពេលជិតបីសប្តាហ៍មកនេះ។

របាយការណ៍បានឲ្យដឹងថា ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេលជិត៣សប្តាហ៍មកនេះ មានប្រជាពលរដ្ឋចំនួន ១១,៤៩៧គ្រួសារ នៅក្នុងខេត្តចំនួន៦ បានប្រគល់ដីព្រៃលិចទឹកដែលខ្លួនបានទន្ទ្រាននៅជុំវិញបឹងទន្លេសាប ចំនួន ៤៧,០៦៩.៩០ហិកតា ជូនដល់រាជរដ្ឋាភិបាលវិញ ទឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ៕

ខាងក្រោមនេះជារបាយការណ៍របស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
354 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2900 នាក់
ខែនេះ :
12295 នាក់
3 ខែនេះ :
40255 នាក់
សរុប :
1649222 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ