ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
វ៉ាក់សាំងបង្ការកូវីដ-១៩ ថយចុះប្រសិទ្ធភាពបន្តិច តែនៅតែផ្ដល់ការការពារដ៏សំខាន់, នេះបើតាម WHO
Wed,15 December 2021 (Time 09:50 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 167នាក់)

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាវ៉ាក់សាំងបង្ការ COVID-19 ហាក់ដូចជាថយចុះប្រសិទ្ធភាពបន្តិចបន្តួច នៅក្នុងការបង្ការកុំឱ្យធ្លាក់ខ្លួន ឈឺធ្ងន់ ឬស្លាប់ ប៉ុន្តែវានៅតែអាចផ្ដល់ការការពារដ៏សំខាន់ដដែល ចំពោះមុខការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃអង្គារសប្ដាហ៍នេះ ប្រមុខអង្គការ WHO លោក Tedros បានបញ្ជាក់ដូច្នេះថា «វីរុស Omicron កំពុង ឆ្លងរាលដាលក្នុងអត្រាមួយដែលយើងមិនធ្លាប់បានឃើញពីមុនមក បើធៀបទៅនឹងវីរុសបំប្លែងថ្មីដទៃ ហើយបើទោះជាវីរុសបំប្លែងថ្មីនេះមិនបង្កឱ្យមានជំងឺធ្ងន់ធ្ងរក៏ដោយ តែក៏មិនគួរមើលស្រាលស្ថានការណ៍នោះដែរ»។ លោកបន្ថែមថា ការចាក់វ៉ាក់សាំងដូសជំរុញ អាចនឹងដើរតួនាទីយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការឆ្លងរាលដាល COVID-19 ដរាបណាមនុស្សដែលត្រូវការវ៉ាក់សាំងបំផុត អាចនឹងទទួលបានការចាក់វ៉ាក់សាំងបង្ការ។

គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងថ្មី Omicron ដែលត្រូវបានគេរាយការណ៍មុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បច្ចុប្បន្នបានឆ្លងរាលដាលនៅក្នុងប្រទេសចំនួន ៧៧ហើយ នៅជុំវិញពិភពលោក ខណៈវីរុសបំប្លែងថ្មីនេះកំពុងបង្កឱ្យមានរលកឆ្លងថ្មីនៅតាមប្រទេសជាច្រើន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
248 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2405 នាក់
ខែនេះ :
12672 នាក់
3 ខែនេះ :
40273 នាក់
សរុប :
1647287 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ