ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោក ណុប ដារ៉ា បានចុះដោះស្រាយបញ្ជាប់ វិវាទរវាងអ្នកម៉ៅការសាងសង់ផ្សារ និងអាជីវករ នៅផ្សារល្វាចាស់ ដោយជោគជ័យ
Thu,21 January 2021 (Time 08:24 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 214នាក់)

នាព្រឹកទី២១ ខែមករា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរង នៃគណ:អភិបាលខេត្តបាត់ដំបង បានអញ្ចើញចុះដោះស្រាយបញ្ចប់វិវាទរវាងអ្នកម៉ៅការសាងសង់ផ្សារ និងអាជីវករ ផ្សារល្វាចាស់ ស្ថិតក្នុងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដោយទទួលជោគជ័យតាមគោលនយោបាយ ឈ្នះ ឈ្នះ សម្ដេចតេជោ ហ៊ុន សែន ។

សូមបញ្ជាក់ថា ផ្សារល្វាចាស់បានកើតវិវាទ រវាងអ្នកសាងសង់ផ្សា និងអាជីវករ ដែលបណ្ដាលអោយមានការកកស្ទះនូវការអភិវឌ្ឍផ្សារនេះឲ្យមានការរីកចម្រើន និងមានសណ្ដាប់ធ្នាប់ដូចបណ្ដាលផ្សារដទៃទៀតក្រោយពីទទួលបានព័ត៌មាននៃការវិវាទរវាងអ្នកសាងសង់ផ្សារនិងអាជីវក ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចាត់តាំងឲ្យ លោកណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ចុះទៅដល់ទីតាំងផ្ទាល់ដើម្បីធ្វើការដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ ជាលទ្ធផលនៃដំណោះស្រាយ ១.អាជីវករព្រមទទួលយកនូវការសាងសង់តូបថ្មីរបស់ខ្លួនតាមតម្លៃទីផ្សារក្នុង ១តូប ៥៥០ដុល្លារ តែដោយឃើញផលវិបាករបស់អាជីវករ លោកណុប ដារ៉ា បានធ្វើការសម្របសម្រួលជាមួយអ្នកសាងសង់ដោយបញ្ចុះតម្លៃក្នុង១តូបតែ ៤៨៣ដុល្លា ២.អាជីវករបានឯកភាពគ្នាជ្រើសរើសចាប់លេខតូបលក់ដូរដោយខ្លូនឯង ។

ក្រោយបានដោះស្រាយបញ្ចប់បញ្ហា លោកណុប ដារ៉ា បានសំណូមពរឲ្យអាជីវករដែលលក់ដូរតាមតូបថ្មីត្រូវរក្សាបាននូវសណ្ដាប់ធ្នាប់ល្អ អនាម័យល្អ ចេះសាមគ្គីឯកភាពគ្នា នឹងត្រូវជឿទុកចិត្តលើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល សូមកុំជឿតាមការញុះញង់អុចអាលបំប៉ោងរបស់ជនអគតិមួយចំនួនដែលមានបំណងអាក្រក់ចង់បំបែកបំបាក់សាមគ្គីឯកភាពផ្ទៃក្នុងរបស់កម្ពុជា ។

អាជីវករផ្សារល្វាចាស់ទាំងអស់មានចិត្តសប្បាយរីករាយត្រេកអរឥតឧបមា និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេស គឺលោកណុប ដារ៉ា ដែលបានលះបង់ពេលវេលាដ៏មានតម្លៃចុះជួបសំណេះសំណាល និងជួយដោះស្រាយបញ្ជាប់វិវាទនេះដោយជោគជ័យ នឹងសូមគោរពជូនពរលោកណុប ដារ៉ាព្រមទាំងក្រុមការងារទាំងអស់ជួបប្រទះតែសេចក្កីសុខ សេចក្កីចម្រើន មានសុខភាពល្អ ជាពិសេសគឺសម្រេចបានរាល់ភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូនដោយជោគជ័យ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
163 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2320 នាក់
ខែនេះ :
12587 នាក់
3 ខែនេះ :
40188 នាក់
សរុប :
1647202 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ