(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញដឹកនាំក្រុមអ្នកម្តាយមនុស្សធម៌ ជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនសិស្សពិការភ្នែកចំនួន២២នាក់ និងសិស្ស គថ្លង់ ចំនួន៦៣នាក់ នៅក្នុងវិទ្យាល័យអប់រំពិសេសបាត់ដំបង ក្នុងខេត្តបាត់ដំបង។អមដំណើរលោកជំទាវ ញ៉ែម សាខន សខេង នាឱកាសនោះ រួមមាន៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី, លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រី អ្នកនាងកញ្ញាជាច្រើនរូបផងដែរ។ក្នុងឱកាសនោះដែរ ក្រុមអ្នកម្តាយមនុស្សធម៌ បានផ្តល់នូវអង្ករ ចំនួន២តោន ថវិកា ចំនួន ៦ ១០០ ០០០រៀល ត្រីខកំប៉ុង ចំនួន ៥កេសធំ ស្មើនឹង ៥០០យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ១០យួរ និងសម្ភារៈក្មេងលេងមួយចំនួនធំ ជូនដល់សិស្សានុសិស្សពិការភ្នែក និងគថ្លង់ ក្នុងវិទ្យាល័យអប់រំពិសេស បាត់ដំបង ដើម្បីចូលរួមសម្រាលបន្ទុកប្រចាំថ្ងៃ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ