ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ឧត្តមសេនីយ៍ទោ សាត គឹមសាន ចាត់តាំងតំ​ណាងប្រគល់ថវិកាសមាគមិត្តនគរបាលជាតិ​កម្ពុជាជូនក្រុមគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណៈ
Fri,15 January 2021 (Time 12:17 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 237នាក់)

(បាត់ដំបង)-នៅរសៀលថ្ងៃ សុក្រ ២កើត ខែ មាឃ ឆ្នាំជូតទោ​ស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០​២១ អនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរបាលជាតិកម្ពុជា លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នង ការដ្ឋានគរបាលខេត្តបាត់​ដំបងនិងជាប្រធានគណៈកម្មាធិការមូលដ្ឋានស​មាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង បានចាត់តាំងលោក​ឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែន​ការងារធនធានមនុស្សនិងជាអនុប្រធាននគណៈ​កម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ​កម្ពុជានៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង​នាំយកថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជាជូនដល់ក្រុមគ្រួសារសពលោកទិត្យ តឿម ជានិវ ត្តន៍ជននិងជាស​មាជិកសមាគមមិត្តនគរបាលជាតិ កម្ពុជាដែល​លោកបានទទួលមរណៈភាពកាលពី វេលា​ម៉ោ​ង​១១និង២០នាទីថ្ងៃទី១៤ខែ មករា ឆ្នាំ ២០២១ដោយរោគាពាធក្នុងអាយុ៥៧ឆ្នាំ ហើយពេលនេះសពកំ​ពុងតំកល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិស្លក្រាម ឃុំវត្តតាមឹម ស្រុកសង្កែខេត្តបាត់ ដំ បង។

ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,​០០០,០០០រៀល(ប្រាំមួយលានរៀល) បានប្រ​គល់ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យនេះ ។

លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់​ដឹក នាំក្រសួងមហាផ្ទៃដែលមានសម្តេចក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃនិងជាប្រធានកិត្តិយសសមាគមមិត្តនគរ​បាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធាសមាគមមិត្តនគរបាលជាតិ​កម្ពុជា​ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិប្រធាននាយ​ក​ដ្ឋានបុគ្គលិកនិងជាអគ្គលេខាធិការសមាគមមិត្តនគរបាលជាតិកម្ពុជានិងថ្នាក់ដឹកនាំស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបងចំពោះក្រុមគ្រួសារសព។

ក្នុងឱកាសនេះដែរក្រុមគ្រួសារសពបានសម្តែងនូវអំ ណរគុណយ៉ាងជ្រាលជ្រៅចំពោះការ​យក​ចិត្តទុកដាក់គឹតគូរពីសុខទុក្ខនិងការលំបាករបស់ក្រុមគ្រួសារសមាជិកសមាគមមិត្តនគរបាលជាតិ​កម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃ​សមាគ​មមិត្តនគរបាលជាតិកម្ពុជា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
260 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2094 នាក់
ខែនេះ :
12878 នាក់
3 ខែនេះ :
40325 នាក់
សរុប :
1646582 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ