ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ច្បាស់ហើយតុលាការសម្រេចឃុំខ្លួនយុវជនជេរប្រមាថមន្ត្រីចរាចរណ៍ដាក់ពន្ធនាគារព្រៃស
Mon,29 November 2021 (Time 07:46 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 173នាក់)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនយុវជន ដែលជេរប្រមាថមន្ត្រីនគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។
ជនត្រូវចោទឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ។ ការសម្រេចឃុំខ្លួនយុវជនរូបនោះ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ នឹងចោទប្រកាន់ជនសង្ស័យជាផ្លូវការ ។ នេះបើយោងតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបសួរលើយុវជនម្នាក់ដែលជេរប្រមាថសមត្តកិច្ចជាផ្លូវការហើយ ។ អ្នកនាំពាក្យបញ្ជាក់ថា ករណីខាងលើនេះ តំណាងអយ្យការក៏បានសម្រេចធ្វើការចោទប្រកាន់ចំនួន ៤បទល្មើស ដូចជាពីបទបើកបរយានយន្តមិនព្រមបញ្ឈប់តាមបញ្ជារបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក បទរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ បទហិង្សាដោយចេតនា បទប្រមាថ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ តាមបញ្ញត្តិមាត្រា ៧៦ និងមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ២១៧ មាត្រា ៥០២ និងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ ។ ការចោទប្រកាន់លើជនសង្ស័យចំនួន៤ បទល្មើសខាងលើនេះ មានបទល្មើសតែមួយគឺអំពើហិង្សាដោយចេតនាលើអ្នកដទៃ តាមមាត្រា២១៧ ដែលច្បាប់តម្រូវឲ្យផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ពី១ ឆ្នាំ ទៅ៣ ឆ្នាំ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋពី២ លានទៅ៦ លានរៀល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
192 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2905 នាក់
ខែនេះ :
12184 នាក់
3 ខែនេះ :
39693 នាក់
សរុប :
1649504 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ