ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
អបអរសាទរគូស្នេហ៍ទាំងឡាយ! សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យរៀបចំអាពាហ៍ពិពាហ៍បាន តែត្រូវកាត់បន្ថយចំនួនអ្នកចូលរួម
Tue,02 November 2021 (Time 07:28 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 208នាក់)

(ភ្នំពេញ)៖ អាចរាប់ថាជាដំណឹងរីករាយមួយសម្រាប់គូស្នេហ៍ទាំងឡាយ ដែលបានពន្យារពេលរៀបអាពាហ៍ពិពាហ៍ជាច្រើនថ្ងៃខែ ព្រោះតែជំងឺកូវីដ១៩នោះ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ពិធីអាពាហ៍ពិពាហ៍អាចរៀបចំបានហើយ តែត្រូវកាត់បន្ថយចំនួនមនុស្សចូលរួម។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះនៅព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងពេលអញ្ជើញប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជុំទី១ សម្រាប់ពលរដ្ឋមានអាយុចាប់ពី ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ ៥ឆ្នាំ ក៏ដូចជាប្រកាសបើកសកម្មភាពសេដ្ឋកិច្ចប្រទេសឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងដូច្នេះ «យើងគ្រាន់តែហាមឃាត់កុំឱ្យវាកកកុញតែប៉ុណ្ណឹងទេ តែយើងមិនបានហាមឃាត់ មិនឱ្យរៀបការឯណា។ អ្នកខ្លះភ័ន្តច្រឡំថា យើងមិនឱ្យរៀបការ យើងឱ្យរៀបការ តែសុំឱ្យពិធីនេះកុំឱ្យវាកកកុញដោយមនុស្សតែប៉ុណ្ណឹងតើ»។

សម្តេចតេជោបន្ថែមថា «យើងក៏ចង់បានពិធីធំដែរ ប៉ុន្តែស្ថានភាពហ្នឹងពន្យារទៅទៀតវាមិនកើត អ៊ីចឹងត្រូវតែការ។ តែការយ៉ាងម៉េច ធានាថាការរួចហើយកុំឱ្យស្លាប់ដោយសារកូវីដ១៩។ រឿងវានៅកន្លែងហ្នឹងទេ គិតគូរគ្នាឱ្យច្បាស់ទៅ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តផងដែរ ដល់គូស្នេហ៍ទាំងឡាយឱ្យនាំគ្នាចាក់វ៉ាក់សាំងឱ្យបានរួចរាល់មុននឹងរៀបអាពាហ៍ពិពាហ៍នេះ។

ក្នុងឱកាសនោះសម្តេចតេជោ ក៏បានឆ្លៀតផ្តល់ជាគតិអប់រំដល់គូស្នេហ៍ទាំងឡាយផងដែរថា ការកសាងគ្រួសារមួយឱ្យសុខដុមរមនា មិនស្ថិតនៅលើការរៀបចំពិធីធំ ឬតូចនោះទេ សំខាន់ការផ្តល់តម្លៃ និងការស្រឡាញ់គ្នា។

សម្តេចតេជោ ក៏បានលើកយកករណីសម្តេចជាឧទាហរណ៍ថា សម្តេចរៀបការក្នុងរបប ប៉ុលពត គ្មានពិធីប្រពៃណីអ្វីទាំងអស់ តែចំណងស្នេហ៍សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកសាងសុភមង្គលគ្រួសាររហូតដល់បច្ចុប្បន្នមានកូន៥នាក់ និងចៅៗរហូតដល់ទៅ ២២នាក់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
97 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2254 នាក់
ខែនេះ :
12521 នាក់
3 ខែនេះ :
40122 នាក់
សរុប :
1647136 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ