ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
រដ្ឋមន្ត្រី ថោង ខុន៖ ពេល៣ថ្ងៃនៃបុណ្យអុំទូក មានភ្ញៀវចេញដើរកម្សាន្តជាង៩០ម៉ឺននាក់, ពួកគេធូរស្រាលក្នុងចិត្តព្រោះបានដើរកម្សាន្តពេលលេញឡើងវិញ
Sun,21 November 2021 (Time 08:33 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 193នាក់)

(ភ្នំពេញ)៖ បើតាមលោក ថោង ខុន ដែលបានបញ្ជាក់មកកាន់បណ្ដាញសារព័ត៌មាន TNC News នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នាឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់។

ស្ថិតិភ្ញៀវទេសចរប្រចាំថ្ងៃ រួមមាន៖
* ថ្ងៃទី១៖ មានភ្ញៀវសរុបចំនួន១៣២,០១៣នាក់
* ថ្ងៃទី២៖ មានភ្ញៀវសរុបចំនួន៣៣២,៨៧៥នាក់ កើនឡើង ១៥២.១៥% ធៀបនឹងថ្ងៃទី១
* ថ្ងៃទី៣៖ មានភ្ញៀវសរុបចំនួន៤៤៥,២៦២នាក់ កើនឡើង ៣៣.៧៦% ធៀបនឹងថ្ងៃទី២ ហើយបើធៀបថ្ងៃទី១ គឺកើនឡើង ២៣៧.២៨%។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
* រាជធានីភ្នំពេញ ១៩៩,៨៣៥នាក់
* ខេត្តសៀមរាប ១១៨,១៤៦នាក់
* ខេត្តព្រះសីហនុ ១១១,៣២២នាក់
* ខេត្តកំពត ៨៣,៤៦៦នាក់
* ខេត្តកែប ៧៥,៨៦៥នាក់
* ខេត្តពោធិ៍សាត់ ៥៣,៨០៧នាក់
* ខេត្តបាត់ដំបង ៣៨,៦៦៧នាក់
* ខេត្តកំពង់ស្ពឺ ៣៧,៤៦៥នាក់
* ខេត្តមណ្ឌលគិរី ៣២,៩៥៧នាក់
* ខេត្តកណ្តាល ២៧,២៨០នាក់
* ខេត្តរតនគិរី ២៤,៥៩៦នាក់

លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃនេះ លើសពីរំពឹងទុក ក្នុងនោះយើងឃើញថា តួលេខាងលើមានការកើនឡើង ៥៤.៣៤% ធៀបនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២០ ហើយបើធៀបភ្ញៀវពេលឈប់សម្រាកភ្ជុំបិណ្ឌ៣ថ្ងៃដូចគ្នានាដើមខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ គឺមានកើនឡើង ៣៦.៩២%។ ទន្ទឹមនឹងនេះ ក្រៅពីគោលដៅទេសចរណ៍ និងរមណីយដ្ឋានសំខាន់ៗ ក៏មានប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដើរកម្សាន្តមិនឆ្ងាយពីគេហដ្ឋាន ដូចជាជួបជុំញ៉ាំអាហារជាក្រុមគ្រួសារនៅតាមភោជនីយដ្ឋាន និងកន្លែងដែលមានការៀបចំជាក្ចុស (ដូចជាតាមបណ្តោយមាត់ទន្លេនៅព្រែកលាប បាក់ខែងជាដើម)។

លោកបានបន្តថា ចរន្តភ្ញៀវដ៏ច្រើនក្នុងរយៈពេល៣ថ្ងៃនេះ គឺបានមកពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាលក្នុងការដំណើរការ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ការបើកឡើងវិញនូវគោលដៅដែលមានការរៀបចំបានល្អក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ ពិសេសគោលដៅសៀមរាប-អង្គរ និងក្រុងព្រះសីហនុដែលបានកំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ និងសោភ័ណភាពបានស្រស់បំព្រងទាក់ទាញបានមកវិញនូវកំណើនភ្ញៀវទេសចរផ្ទៃក្នុង ស្របពេលដែលរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស ក៏បានបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។

ម្យ៉ាងវិញទៀត ទោះបីពុំមានការរៀបចំការប្រណាំងទូកថា្នក់ជាតិ ប៉ុន្តែប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចេញដើរកម្សាន្តយ៉ាងច្រើនកុះករនៅមុខព្រះបរមរាជវាំង តាមសួនច្បារបណ្តោយទន្លេចតុមុខ តំបន់កោះពេជ្រ វិមានឈ្នះ-ឈ្នះ ស្របពេលដែលបណ្តាខេត្តមួយចំនួនក៏បានរៀបចំការប្រណាំងទូក និងអុំទូកកម្សាន្ត ដូចជានៅខេត្តកណ្តាល ពោធិ៍សាត់ បន្ទាយមានជ័យ និងកំពង់ស្ពឺជាដើម។ ទន្ទឹមនឹងនេះ នៅតាមបណ្តាវត្តអារាម និងរមណីយដ្ឋានមួយចំនួនក៏បានរៀបចំពិធីអកអំបុក សំពះព្រះខែ ដើម្បីរក្សាទំនៀមទម្លាប់ និងទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្ត។

លោកថា ចំពោះឥរិយាបថភ្ញៀវទេសចរក៏មានប្រែប្រួលខ្លះដែរធៀបនឹងពេលកន្លងមក ដោយក្នុងនោះពួកគាត់មួយចំនួនបានងាកមកប្រើប្រាស់សេវារបស់មូលដ្ឋានអាជីវកម្ម ដូចជាការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ និងសណ្ឋាគារធម្មតា ផ្ទះសំណាក់ ដែលបានធ្វើឲ្យអត្រាកក់បន្ទប់ស្នាក់នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមានកម្រិតខ្ពស់ និងការចូលទទួលទានអាហារដោយផ្ទាល់នៅតាមបណ្តាអាហារដ្ឋាន និងភោជនីយដ្ឋានក៏មានការកើនឡើង ខណៈដែលនាពេលកន្លងមក ពួកគាត់ច្រើនតែត្រៀមសម្ភារៈ និងម្ហូបអាហារដាក់តាមខ្លួនច្រើនជាងចូលទទួលទានផ្ទាល់នៅក្នុងហាង។

លោកបានបញ្ជាក់ថា «កត្តាទាំងអស់នេះ សបញ្ជាក់ឲ្យឃើញនូវដំណើរត្រលប់ទៅរកប្រក្រតីភាពថ្មី និងធ្វើឲ្យមានចរន្តសេដ្ឋកិច្ចមានដំណើរការឡើងវិញ ពិសេសសម្រាប់មូលដ្ឋានអាជីវកម្ម និងវិស័យឯកជន ដែលបានផ្អាកសកម្មភាពនាពេលកន្លងមក»។

រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងវិធានការ «៣កុំ និង ៣ការពារ» ក្នុងការទប់ស្កាត់កូវីដ-១៩ ដោយចាត់ក្រុមការងារជំនាញចុះអប់រំណែនាំផ្ទាល់ដល់គ្រប់មូលដ្ឋានអាជីវកម្ម ខណៈដែលបុគ្គលិកបម្រើការក៏ទទួលបានការចាក់វ៉ាក់សាំងពេលលេញផងដែរ។

លោកសង្កេតឃើញជារួមថា «ចំពោះភ្ញៀវទេសចរ ពួកគាត់មានរីករាយ និងហាក់មានអារម្មណ៍ធូរស្រាលក្នុងចិត្តក្នុងការដើរកម្សាន្តបានពេលលេញ ពិសេសក្រោយពេលដែលបានចាក់វ៉ាក់សាំងបានពេញលេញ និងស្ថានភាពទូទៅកំពុងត្រលប់ទៅរកប្រក្រតីភាពថ្មីជាបណ្តើរៗ»។

គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត កងកម្លាំងមានសមត្ថកិច្ច ពិតជាបានខិតខំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ស្របពេលចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់រាជធានី-ខេត្ត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
89 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2802 នាក់
ខែនេះ :
12081 នាក់
3 ខែនេះ :
39590 នាក់
សរុប :
1649401 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ