ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បាត់ដំបង)៖ ជំងឺផ្តាសាយបក្សី (H5N1) សម្លាប់មាន់អ្នកខេត្តបាត់ដំបង ជាង១ពាន់ក្បាល, ជំងឺនេះមិនប៉ះពាល់សុខភាពមនុស្សនោះទេ
Mon,11 January 2021 (Time 08:03 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 315នាក់)

មាន់ប្រជាពលរដ្ឋប្រមាណ ១៣០០ក្បាល បានងាប់ជាបន្តបន្ទាប់នៅក្នុងកសិដ្ឋានមួយកន្លែងក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការងាប់នេះ ត្រូវបានអះអាងថា បណ្តាលមកពីជំងឺផ្តាសាយបក្សី (H5N1)។ ប៉ុន្តែជំងឺនេះ មិនប៉ះពាល់សុខភាពរបស់មនុស្សនោះឡើយ។

លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថាក្ រោយពីទទួលព័ត៌មាន លោកបានចុះទៅកាន់ទីកន្លែងចិញ្ចឹមមាន់ដែលមានម្ចាស់ឈ្មោះ ហូណាំ ជាមន្ត្រីសុខាភិបាល។ ក្រោយការពិនិត្យឃេីញមានមាន់ងាប់ជាបន្តបន្ទាប់ចំនួន ១៣០០ក្បាលទាំងតូចទាំងធំ ចាប់ពីថ្ងៃទី៥ ដល់៧ ខែមករា នោះ មន្ត្រីជំនាញសហការជាមួយម្ចាស់យកមាន់ដែលងាប់ទៅកប់ចោល មិនឱ្យបរិភោគ ឬលក់នោះទេ ហេីយបានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហេីយដែរ ។

លោក ប៉ែន សេដ្ឋា បញ្ជាក់ថាទីតាំងចិញ្ចឹមមាន់នោះ មានចិញ្ចឹមទាកាប៉ាជាលក្ខណៈគ្រួសារដែរ។ កន្លែងចិញ្ចឹមនោះស្ថិតនៅដាច់ឆ្ងាយពីគេមិនមែនអ្នកភូមិនៅក្បែរនោះទេ។ ចំណែកអ្នកភូមិ មិនមានចិញ្ចឹមមាន់ច្រេីននោះទេ គឺមានចិញ្ចឹមតិចតួចប៉ុណ្ណោះ ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ TNC News ថា លទ្ធផលធ្វើតេសលើសំណាកសត្វមាន់ដែលងាប់បានបង្ហាញថា ជាគ្រុនផ្តាសាយបក្សី (H5N1)។ ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ។

លោក វេង សាខុន បានបន្តថា មន្ត្រីជំនាញកំពុងបន្តពិនិត្យ និងគ្រប់គ្រងលើបញ្ហានេះ ដើម្បីកុំឱ្យរាលដាលខ្លាំង។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអំពាវនាវប្រជាពលរដ្ឋបេីឃេីញមាន់ឈឺ ឬងាប់ខុសប្រក្រតីនិងសង្ស័យកេីតជំងឺផ្តាយសាយ សូមរាយការណ៍បន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីការិយាល័យបសុព្យាបាល ឬមន្ទីរកសិកម្មផ្ទាល់ដេីម្បីចុះអន្តរាគមន៍។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
374 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
2147 នាក់
ខែនេះ :
12863 នាក់
3 ខែនេះ :
40229 នាក់
សរុប :
1646973 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ