ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បាត់ដំបង)សេចក្តីបំភ្លឺករណីសារព័ត៌មានផ្សព្វផ្សាយរឿងល្បែងស៊ីសងនៅក្រុងបាត់ដំបង
Tue,12 January 2021 (Time 07:20 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 243នាក់)

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណៈជន​ ពិសេសអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបថា​ ពីថ្ងៃទី​១១​ខែ​ មករា​ ​ឆ្នាំ​២០២១​ម្សិលមិញ​បានឃេីញសារព័ត៌មានផ្សព្វ​ផ្សាយពីករណីល្បែងស៊ីសង​(អាប៉ោង)នៅក្រុងបាត់ដំបង។

បន្ទាប់ពីព័ត៌មាននេះផ្សព្វផ្សាយលោក ឧត្តម​សេនី​យ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃ ស្នង ការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង​ បានស្នេីឱ្យផែនការងារ​ន​គរបាលព្រហ្មទ័ណ្ឌ​ ដែលមាន ការិយាល័យ​នគរបាលកម្រិតស្រាលចុះធ្វេីការ ពិនិត្យនិងស្រាវជ្រាវជុំវិញការលេីកឡេីងរបស់ សារ​ព័ត៌​មាន​ ។ ក្នុងករណីដែលស្រាវជ្រាវរកឃេីញថា​ពិត​ជាមានការលួចលាក់ប្រព្រឹត្តល្បែង ស៊ីសងមែន​នោះលោកស្នងការបញ្ជាឱ្យធ្វេីការ បង្រ្កាបភ្លាម។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី២០​ខែ​ធ្នូ​ឆ្នាំ​២០២០​ កន្លងទៅថ្មីនេះសមត្ថកិច្ចនគរបាលផែនការងារ ព្រហ្មទ័ណ្ឌដែលមានការិយាល័យនគបាលព្រហ្មទ័ណ្ឌកម្រិតស្រាល​រួមជាមួយកម្លាំងអន្តរាគមន៍ បង្ការ បង្រ្កាបនិងកម្លាំងនគរបាលក្រុងបាត់ដំបង បានស្រាវជ្រាវនិងបង្ត្រាបករណីល្បែងស៊ីសង នេះនៅសង្កាត់អូរចារនិងសង្កាត់ចំការសំរោងក្រុងបាត់ដំបង​ រួចហើយដោយបានឃាត់ខ្លួនអ្នក​ប្រព្រឹត្តនិងបានធ្វេីកិច្ចសន្យាជាលាយល័ក្ខអក្សរឱ្យឈប់បន្តសកម្មភាពទៀតផង។

ដូចបានជម្រាបជូនខាងលេីសូមសាធារណៈជន​ ពិសេសបងប្អូនអ្នកប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបនិងបន្តចូលរួមសហការណ៍ជាមួយ សមត្ថកិច្ចនគរបាលដោយភាតរភាព​សូមអរ គុណ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
199 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2912 នាក់
ខែនេះ :
12191 នាក់
3 ខែនេះ :
39700 នាក់
សរុប :
1649511 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ