ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ជិត១ឆ្នាំទៅហើយ ករណីមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ចំនួន២១នាក់ បានផ្តិតមេដៃ ប្តឹងមេកើយខ្លួនឯង នៅតែមេដដែល
Sat,13 November 2021 (Time 10:00 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 208នាក់)

ខេត្តបន្ទាយមានជ័យ: ជិត១ឆ្នាំទៅហើយ ករណីមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ចំនួន២១នាក់ បានផ្តិតមេដៃ ប្តឹងមេកើយខ្លួនឯង សូមគោរពជូន សម្តេច ក្រឡាហោម

ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើគិតពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែប្រធានពន្ធនាគាររូបនេះ នៅតែជាមេដដែល !

សូមបញ្ជាក់ថា ក្នុងកម្មវត្ថុពាក្យបណ្តឹង មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យសុំប្តឹង ឈ្មោះ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ ពីបទជេរប្រមាថ ធ្ងន់ធ្ងរ និងគ្មាន ក្រមសីលធម៌ និងវិជ្ជាជីវៈជាថ្នាក់ដឹកនាំ។

តបតាមកម្មវត្ថុខាងលើ យើងខ្ញុំសូមគោរពជូន សម្តេច មេត្តាជ្រាបថា រយៈកាលកន្លងមកលោក អ៊ុង ស៊ីផាន បានប្រព្រឹត្តកំហុសជាច្រើន ដូចខាងក្រោម ៖

១.គ្មានក្រមសីលធម៌ និងវិជ្ជាជីវៈ ជេរប្រមាថថ្នាក់ដឹកនាំ និងមន្ត្រី

២.យកគ្រួសារមកនៅកន្លែងធ្វើការ និងចិញ្ចឹមសត្វឆ្កែជាច្រើនក្បាលបង្ករភាពកខ្វក់ និងពេលខ្លះបង្ករគ្រោះថ្នាក់(ខាំមន្ត្រីឱ្យរបួស)ហើយមន្ត្រីវាយការពារខ្លះក៏មិនបាន ។

៣.ប្រជុំហាមមន្ត្រីតាមការិយាល័យមិនឱ្យគោរពតាមការណែនាំរបស់អនុប្រធាន

ពន្ធនាគារទទួលផែន

៤.បក្ខពួកនិយម គៀបសង្កត់មន្ត្រីមិនឲ្យមានការតវ៉ាផ្សេង ពុករលួយ ដូចជាថវិកា ធ្វើកំផែង៣៥០ ម៉ែត្រ លោក អ៊ុងស៊ីផានធ្វើបានតែ២០ទៅ៣០ម៉ែត្រទុកចោល។

៥.បំបែកបំបាក់ការសាមគ្គីភាពផ្ទៃក្នុង អាងអំណាចមិនឱ្យមន្រ្តីគោរពអ្នកណាក្រៅពីខ្លួន ។

អាស្រ័យហេតុនេះ សូម , សម្តេច ក្រឡាហោម មេត្តាជួយរកយុត្តិធម៌ដល់ពួកយើងខ្ញុំផង។ សូម សម្តេចក្រឡាហោយ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ ។

ពាក់ព័ន្ធករណីនេះ មហាជនមានការងឿងឆ្ងល់ណាស់ថាចុះហេតុអ្វីបានជាលោក អ៊ុង សុីផាន មេនៅតែជាមេដដែល។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
172 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2329 នាក់
ខែនេះ :
12596 នាក់
3 ខែនេះ :
40197 នាក់
សរុប :
1647211 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ