ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
នគរបាលស្រុកបវេលសហការណ៍បង្រ្កាបករណីលួចយកម៉ូតូចំនួន០១ករណី ឃាត់ខ្លួនអ្នក ប្រព្រឹត្តចំនួន០៣នាក់អនុវត្តតាមផ្លូវច្បាប់៖
Fri,12 November 2021 (Time 09:47 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 148នាក់)

-នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃ​ទី១១ខែវិច្ឆិកាឆ្នាំ​២០២១វេលាម៉ោង​១០​និង០០នាទី អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមទាំងយោបល់លោកវរ​សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែនការងារ​នគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិការនគរ​បាលស្រុកបវេល​ ដឹកនាំកម្លាំ​ង​ផែ្នកជំនាញស​ហ​ការណ៍ជាមួយ​កម្លាំងនគរ​បាលស្រុកកំរៀង​ ដែលមានលោកវរសេនី​យ៍​ទោ​ វេ​ គឹ​មចត់​ ជាអធិការ​បានធ្វើការបង្រ្កាបករ​ណី​ចោរកម្ម(លួចយកម៉ូតូ)ដែ​លធ្វើសកម្មភាពលួចក្នុងស្រុកបវេ​លចំ​នួ​ន​​០២ករណីដោយឃា​ត់ខ្លួនជនសង័្ស​យ​ ចំនួន០៣នាក់គឺ៖
១-ឈ្មោះ សុខ លីន ហៅ ឡេង ភេទ ប្រុស អា​យុ៣១ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិភ្នំធំខាងជើង ឃុំអូប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយ​មាន​ជ័យ ។
២- ឈ្មោះ សឿន គង់ ភេទ ប្រុស អា​យុ២០ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិភ្នំធំខាងជើង ឃុំអូប្រា​សាទ ស្រុកមង្គល​បុរី ខេត្តបន្ទាយមានជ័យ ។
៣- ឈ្មោះ ធី នំ ភេទ ប្រុស អាយុ២១ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិភ្នំធំខាង​ត្បូង ឃុំអូប្រាសាទ ស្រុកមង្គលបុរី ខេត្ត​​បន្ទាយមានជ័យ ។

ចំពោះមូលហេតុដែលឈានដល់ការបង្រ្កាបនិងឃាត់ខ្លួននេះគឺ៖
-លើកទី០១ កាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០ នា​ទីនៅចំណុចភូមិ ឃ្លាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង​ ក្រុមជនសង័្សយខាងលេីធ្វេីសកម្ម​ភាព លួចយកម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ ជារប​ស់ជនរងគ្រោះឈ្មោះ កប ស្រីនាង ភេទ ស្រី អាយុ ៣៦ឆ្នាំរស់នៅភូមិ ឃុំកើត​ហេតុខាងលើ ។

ហេីយលើកទី០២​កាលពីថ្ងៃទី០៩​ខែវិច្ឆិកា ឆ្នាំ ២០​២១វេលាម៉ោង១១​និង​០០ នាទីនៅចំណុចភូមិតាគត់ ឃុំក្ដុលតា​ហែន ស្រុកបវេល ខេត្តបាត់ដំបង ក្រុម​​​ជនសង័្សយ​បានធ្វើសកម្មភាព លួច​យកម៉ូតូចំនួន ០១ គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ជា​ របស់ជនរងគ្រោះឈ្មោះ នាម ភួង ភេទ ស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិ​ ឃុំកើតហេតុខាងលើ ។

នៅក្រោយពេលកេីតហេតុទាំងពីរ​លេីក​ និងទទួ​លបាននូវពាក្យបណ្តឹង​របស់ជនរងគ្រោះសមត្ថកិច្ចនគរ​បាលស្រុកបវេល​ បានសហការណ៍គ្នាធ្វេីការស្រាវជ្រាវ​ កំណត់មុខសញ្ញាបាននិងឈា​ន​ដល់ការបង្រ្កាបតែម្តង។
-*ចាប់យកសម្ភារៈត្ថុតាង រួមមាន៖
- ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ ជារបស់ជនរងគ្រោះ​ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានកសាងសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ ច្បាប់​ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1803 នាក់
ខែនេះ :
12519 នាក់
3 ខែនេះ :
39885 នាក់
សរុប :
1646629 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ