ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
មនុស្សជិត១ម៉ឺននាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងរឹបអូសថ្នាំញៀនជាង១តោន នៅ៩ខែឆ្នាំនេះ
Wed,06 October 2021 (Time 08:11 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 163នាក់)

(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច (នគរបាល និងអាវុធហត្ថ) បានបង្ក្រាបបទល្មើសគ្រឿងញៀនបាន៤,៤៦១ករណី ឃាត់មនុស្ស ៩,៨២៨នាក់ និងរឹបអូសថ្នាំញៀនបានជាង ១,០៤៩គីឡូក្រាម។ នេះបើតាមរបាយការណ៍យុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន TNC News ទទួលបាន។

របាយការណ៍លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សរុបចំនួន៤,៤៦១ករណី ឃាត់មនុស្ស ៩,៨២៨នាក់ (ស្រី៥៨៣នាក់) ក្នុងនោះជនបរទេស ២១៧នាក់ (ស្រី២២នាក់ មាន៨សញ្ជាតិ)។

ប្រតិបត្តិការបង្ក្រាបរយៈពេល៩ខែនេះ សមត្ថកិច្ចចាប់បានសារធាតុញៀនគ្រប់ប្រភេទជាង ១០៤៩គីឡូក្រាម និងកញ្ឆាជាង ៥ម៉ឺនដើម និងកញ្ឆាស្ងួត ជាង៩៩គីឡូក្រាម, សម្ភារចាប់យកមាន រថយន្ដ៧២គ្រឿង, ម៉ូតូ១៤៤គ្រឿង, ទូរស័ព្ទ ៣៦៨១គ្រឿង, ជញ្ជីង ១៨៨គ្រឿង, អាវុធខ្លី៣០ដើម អាវុធវែង ១៩ដើម (កែច្នៃ១៨ដើម), លុយខ្មែរ ជាង២០លានរៀល, លុយដុល្លារជាង៣ពាន់ដុល្លារ, លុយថៃ ជាង២ម៉ឺនបាត និងលុយវៀតណាម៨ម៉ឺនដុង។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់ទុកទ្រព្យសម្បត្តិរួមមាន៖ ផ្ទះ និងដី៣កន្លែ, អចលនទ្រព្យចំនួន៤កន្លែង, គណនីធនាគារចំនួន៩គណនី និងបង្កក់សាច់ប្រាក់ចំនួនជាង១ម៉ឺនដុល្លារ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2212 នាក់
ខែនេះ :
12479 នាក់
3 ខែនេះ :
40080 នាក់
សរុប :
1647094 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ