ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ឃាត់ខ្លួន ជនសង្ស័យ ៥ នាក់ ពីបទជួញដូរ និង ប្រើប្រាស់ គ្រឿងញៀន!
Sat,02 October 2021 (Time 02:35 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 152នាក់)

តាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ខេត្តតាកែវ ដោយ​មានការ​សម្របសម្រួល​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ចំនួន​០១​ករណី នៅ​ចំណុច​ភូមិ​ម្កាក់ ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ០៥​នាក់ (​ស្រី​០២​នាក់​) ។

ជនសង្ស័យ​ទាំង​៥​នាក់ ដែល​ត្រូវ​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​បាន​រួម​មាន ៖
ទី​១- ឈ្មោះ ផល ផា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រកា ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​(​ជួញដូរ​)
ទី​២- ឈ្មោះ ឆេ​ង ស្រី​ម៉ី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រាំង​លាវ ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ​(​ជួញដូរ​)
ទី​៣- ឈ្មោះ សយ ប៊ុ​ន​ស្រ៊ី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ​(​ប្រើប្រាស់​)
ទី​៤-​ឈ្មោះ ខន ច​ន្ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រាំខ្នា ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ​(​ប្រើប្រាស់​)
​ទី​៥- ឈ្មោះ រិ​ន គឹ​ម​រ៉ុ​ង ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល​(​ប្រើប្រាស់​)

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន រួម​មាន៖
១- គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន​០១​កញ្ចប់​តូច ដែល​មាន​ទម្ងន់​១,០៣​ក្រាម របស់​ឈ្មោះ ផល ផា
២-​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន​០១​កញ្ចប់​តូច ដែល​មាន​ទម្ងន់​០,៥៣​ក្រាម របស់​ឈ្មោះ​ឆេ​ង ស្រី​ម៉ី
៣-​ម៉ូតូ​ចំនួន​០២​គ្រឿង ម៉ាក​សេ​១២៥​ព​ណ៍​ខ្មៅ គ្មាន​ស្លាក​លេខ ០១​គ្រឿង ម៉ាក​ប៊ិ​ត ព​ណ៍​ស ពាក់​ស្លាក​លេខ កណ្តាល 1AG-8693 និង​ទូរ​សព្ទ ចំនួន​០៥​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់ រួម​នឹង​វត្ថុ​តាង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
359 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2905 នាក់
ខែនេះ :
12300 នាក់
3 ខែនេះ :
40260 នាក់
សរុប :
1649227 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ