(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងបើកឲ្យដំណើរការឡើងវិញ ផ្សារចំនួន៣ ក្នុងក្រុងសៀមរាប ក្នុងពេលឆាប់ៗនេះ ក្រោយបានពិនិត្យឃើញថា ការបើកសាកល្បងរយៈពេល៣ថ្ងៃកន្លងមកមានការអនុវត្តន៍ល្អតាមការណែនាំរបស់ក្រុមការងារ និងវិធានការសុខាភិបាល ។លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពទីតាំងផ្សារទាំងនោះ ថាតើបាន អនុវត្តតាមការណែនាំ ស្តីអំពីការធានាសុវត្ថិភាព ការពារការចម្លងជំងឺកូវីដ-១៩ បានដល់កម្រិតណា? ហើយការចុះត្រួតពិនិត្យនេះ គឺស្ថិតក្នុងពេលដែលទីតាំងផ្សារទាំងនេះ បាននឹងកំពុងដំណើរការសាកល្បង ជាបណ្តោះអាសន្នអស់រយៈពេល៣ថ្ងៃកន្លងមកហើយដែរ។លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏ធ្លាប់បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១១ ខែតុលាកន្លងទៅដែរថាក្នុងគោលបំណងចង់ឲ្យផ្សារទាំងនេះ បានដំណើរការឡើងវិញ ក្រុមការងារចម្រុះបានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករឲ្យបានយល់ និងបានដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ។ក្រុមការងារក៏បានណែនាំដល់ម្ចាស់ផ្សារ និងអាជីវករទាំងអស់ ឲ្យមានការរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារឡើងវិញ ស្របតាមវិធានការរបស់អាជ្ញាធរ និងវិធានការសុខាភិបាល និងប្រតិបត្តិលើការរៀនរស់តាមគន្លងថ្មី នៃបរិបទកូវីដ-១៩ ។គួររំលឹកផងដែរ ផ្សារសំខាន់ៗចំនួន៣ទីតាំង នៅក្នុងក្រុងសៀមរាប ត្រូវបានអាជ្ញាធរបិទខ្ទប់ជាច្រើនលើកមកហើយ ដែលរួមមាន ផ្សារសាមគ្គី-ហ៊ុយគាំង នៅសង្គាត់ស្លក្រាម, ផ្សារលើធំថ្មី នៅក្នុងសង្កាត់សាលាកំរើក និងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ នៅក្នុងសង្កាត់គោកចក៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ