ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ញូដេលី)៖ក្នុងមួយថ្ងៃប្រទេសឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង​៥,៦០០នាក់ និងស្លាប់​១៣២នាក់ទៀត​នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ....
Thu,21 May 2020 (Time 09:53 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 135នាក់)

នៅក្នុងរបាយការណ៍ប្រចាំថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ​អាជ្ញាធរឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន​៥,៦០៩នាក់ថ្មីទៀត និងអ្នកជំងឺ ១៣២នាក់ទៀតបាត់បង់ជីវិត​នៅក្នុងរយៈពេលតែ​​២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។បូកបន្ថែមតួលេខថ្មីៗខាងលើនេះ​ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ ១១២,៣៥៩ករណី ក្នុងនោះស្លាប់សរុប ៣,៤៣៥នាក់ និងជាសះស្បើយឡើងវិញ ៤៥,៣០០នាក់។ បើពិនិត្យតាមអត្រាឆ្លងប្រចាំថ្ងៃនេះ គឺឥណ្ឌានៅតែមានកំណើនខ្ពស់ដដែល​នៃចំនួនអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19។គួរបញ្ជាក់ថា ថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃទី ៥៨ហើយ​ដែលប្រទេសឥណ្ឌាអនុវត្តវិធានការបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺឆ្លង COVID-19 ដោយវាទើបតែត្រូវបានអូសបន្លាយពេលបន្ថែមទៀត កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា តែម្តង។ ទោះបីជាវិធានបិទប្រទេសនៅបន្តអនុវត្តដដែលមែន ប៉ុន្តែការរឹតត្បិតមួយចំនួនត្រូវបានដកចេញរួចទៅហើយ ក្នុងនោះមានដូចជារថយន្ត​អាចធ្វើដំណើរឆ្លងរដ្ឋបាន និងមធ្យោបាយធ្វើដំណើរតាមរថភ្លើង​មួយចំនួនអាចដំណើរការឡើងវិញ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
173 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2719 នាក់
ខែនេះ :
12114 នាក់
3 ខែនេះ :
40074 នាក់
សរុប :
1649041 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ