ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(កោះកុង)សង្វៀន​ជល់​មាន់​​ ដ៏​ធំ​សម្បើម​នៅ​ ឃុំ​កោះ​ស្តេច ​ស្រុកគីរីសាគរ បើកលេងយ៉ាងរលូន សមត្ថកិច្ច​មិន​បង្ក្រាប​...
Wed,20 May 2020 (Time 02:45 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 152នាក់)

សង្វៀន​ជល់​មាន់​ ដ៏​ធំ​សម្បើម​មួយកន្លែង​មាន​ទីតាំង​នៅក្នុង​ដី ចម្ការ​របស់​ម្ចាស់​សង្វៀន​ ស្ថិតនៅ​ខាងក្រោយ​ទីបញ្ជាការ​យោធា​សឹក​រង​ស្រុក​ ក្នុងភូមិព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុកគីរី​សាគរ ខេត្តកោះកុង ដែល​គេ​ស្គាល់​ម្ចាស់​សង្វៀន់​ជាម​ន្ត្រី បំរើការ​ងារ​នៅ​សាលាស្រុក​គីរី​សាគរ​ មាន​ឈ្មោះ​ហៅ​ក្រៅ​ថា គ្រូ​អាតៗ ជា​អតីត​គ្រូ បង្រៀន​ផងដែរ​។

ប្រជាពលរដ្ឋ​ឃុំ​កោះ​ស្តេច បាន​​រិះគន់​យ៉ាងខ្លាំង​ ចំពោះ​អាជ្ញាធរ​រួមទាំង​កងកម្លាំង​ពាក់ព័ន្ធ ឈ​រឱបដៃ​មើល​សកម្មភាព​ទីតាំង​ជល់​មាន់​ ដ៏​ធំ​សម្បើម​ដែល​ស្ថិតនៅក្នុង​មូលដ្ឋា​ន​របស់ខ្លួន។

​​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ការ​ភ្នាល់​គ្នា​ក្នុងការ​ជល់​មាន់​មួយគូរៗ​ចាប់ពី​ ២​ឬ​៣ លាន​រៀល រហូតដល់​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​ ឯណោះ ខណដែល​អ្នកញៀន​នឹង​ល្បែង​ជល់​មាន់ មកពី​គ្រប់ទិសទី​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក រហូត​មាន​ជនជាតិ​វៀតណាម​ថែមទៀត ។

​​ ​តាម​ព័ត៌មាន​ពី​ម្ចាស់​សង្វៀន​បាន​ខ្សឹប​ប្រាប់ថា ពួកគាត់​មិន​បារម្ភ​ពី​ការបង្ក្រាប​នោះទេ ព្រោះ​គេ​បាន​បង់​សួយសារអាករ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ថ្វាយ​ទៅដល់​អាជ្ញាធរ​គ្រប់​ថ្នាក់ សមនគរបាលគ្រប់ជំនាញអស់ហើយ….. អញ្ចឹង​ហើយ​បានជា​គេ​បើក​យូរ​ក្រែល​ហើយ​ដែរ ប៉ុន្តែ​បាន សេចក្តីសុខ​ស្រួល​ណាស់​និង​ធ្វើ​ឲ្យ​អ្នកលេង​មាន​ទំនុកចិត្ត ។​​ ​​ចំណែក​អ្នកញៀន​នឹង​ល្បែង​ជល់​មាន់​ម្នាក់ ហើយក៏​ជា​ជន​សកម្ម​ដែល​បាន​យក​សត្វ មាន់​ទៅ​ប្រជល់​ភ្នាល់​ដែរ​នោះបាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា សង្វៀន​របស់​គ្រូ​អាតៗ​នោះ កាប់ឆៅ​ណាស់​ដោយ​គេ​បាន​ដក​១០% ពី​លុយ​ភ្នាល់ ( សម្រាប់​លុយ​តុង​កន្លែង ) ។​​

​ប្រភព​ដដែល​បញ្ជាក់ថា បើសិនជា​នៅតែ​ដក​តុង​ច្រើនពេក​និង​តម្រូវ​ឲ្យ​ម្ចាស់​មាន់​បង់ ៥០០០​រៀល ក្នុង​មួយ​ក្បាល​ដូច​អ្វីដែល​លើកឡើង​ខាងលើនេះ​ប្រហែលជា​ពួកគេ​ត្រូវ​រក​កន្លែង ឬ​សង្វៀន​ថ្មី​ជល់​ទៀតហើយ​… ប៉ុន្តែ​ទាស់​ត្រង់​ថា គ្រូ​អាត​គាត់​មាន​ទំនាក់ទំនង​ល្អ​ហើយ​ជា មួយ​អាជ្ញាធរ​និង​កងកម្លាំង​ពាក់ព័ន្ធ​….​អញ្ចឹង​ហើយ​បានជា​សង្វៀន​គ្រូ​អាត​នេះ​មិនដែល​មាន ករណី​បង្ក្រាប ។ ដូច្នេះ​បើ​យើង​ទៅរក​កន្លែង​ផ្សេង​ប្រាកដជា​លំ​បាល​បន្តិច​រឿង​សែនព្រេន​ឲ្យ អាជ្ញាធរ​និង​កងកម្លាំង​ពាក់ព័ន្ធ ។

​​​​ប្រជាពលរដ្ឋ​បាន​លើកឡើងថា សព្វថ្ងៃនេះ​ពួកគាត់​មិន​សប្បាយចិត្ត​និង​សកម្មភាព​នៃ សង្វៀន​ជល់​មាន់​មួយ​នេះ​ទេ ព្រោះថា បន​ល្បែងស៊ីសង​មួយ​នេះ​បាន​បង្កបញ្ហា​យ៉ាងច្រើន​ដល់ សង្គម​សំខាន់​សន្តិសុខ​ក្នុង​មូលដ្ឋាន​ដែល​បង្ក​ឲ្យ​មាន​ចោរលួច ចោរឆក់ ជម្លោះ​ក្នុង​គ្រួសារ ហិង្សា រហូត​ឈានដល់​ភាពក្រីក្រ​ព្រោះតែ​ល្បែង​ជាដើម ។

​​​​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អភិបាលស្រុក​ និងលោកស្រី មិថុនា ភូថង អភិបាលខេត្ត មេត្តា​ចាត់​កម្លាំង​ចុះបង្ក្រាប​សង្វៀន​ជល់ មាន់​ដ៏​ធំ​មួយ​នេះ​ផង ដើម្បី​សេចក្តីសុខ​ក្នុង​មូលដ្ឋាន ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
40 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2197 នាក់
ខែនេះ :
12464 នាក់
3 ខែនេះ :
40065 នាក់
សរុប :
1647079 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ