ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ភ្នំពេញ)៖ ក្តៅៗសម្តេចសង្ឃនាយក នន្ទ ង៉ែត ណែនាំឱ្យចាប់ផ្សឹកព្រះតេជគុណ ឡុង ចន្ថា
Tue,19 May 2020 (Time 02:14 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 106នាក់)

សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ព្រះតេជគុណ ឡុង ចន្ថា ទៀតនោះឡើយ ហើយត្រូវសហការជាមួយអាជ្ញាធរចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យាដែលលោកបានធ្វើ។

នៅក្នុងសង្ឃលិខិតប្រគេនទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត ដែលអង្គភាពព័ត៌មាន TNC News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ សម្តេច នន្ទ ង៉ែត បានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើងបន្ទាប់ពីព្រះតេជគុណ ឡុង ចន្ថា ពុំបានអនុវត្តនូវកិច្ចសន្យាក្នុងការលាចាកសិក្ខាបទ ដែលបានធ្វើជាមួយសាលាគណខេត្តតាកែវក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យនាពេលកន្លងទៅ។

សម្តេចព្រះសង្ឃនាយក បានចាត់ទុកការមិនធ្វើតាមសន្យារបស់ព្រះតេជគុណ ឡុង ចន្ថា ជាកាយវិការមិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាកាយវិកាប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទម្លុះរដ្ឋបាលសង្ឃ ដែលពុំអាចឱ្យស្ថិតនៅក្នុងភេទជាបព្វជិតក្នុងព្រះពុទ្ធសាសនាបន្តទៀតបានឡើយ។

សូមបញ្ជាក់ថា ព្រះតេជគុណ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបុរី ក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ធ្លាប់បានសន្យានៅជំពោះព្រះភក្ត្រមន្ត្រីសង្ឃក្នុងខេត្តតាកែវ ថានឹងលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ បន្ទាប់ពីបែកធ្លាយសារសំឡេងឆ្លើយឆ្លងជាមួយនារីភេទក្នុងទំនាក់ទំនងស្នេហា។

តែថ្ងៃទី១៤ ខែឧសភា ដែលជាថ្ងៃសន្យានោះ ព្រះតេជគុណ ឡុង ចន្ថា បែរជាបង្ហោះសារថា ព្រះអង្គមិនទាន់អស់និស្ស័យជាមួយព្រះពុទ្ធសាសនា ហើយក៏មិនបានលាចាកសិក្ខាបទនោះដែរ។ មិនត្រឹមតែមិនបានលាចាកសិក្ខាបទនោះទេ ព្រះអង្គក៏បាននិមន្តចេញពីវត្ត ហើយគេចព្រះកាយបាត់មកដល់បច្ចុប្បន្ន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
239 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2952 នាក់
ខែនេះ :
12231 នាក់
3 ខែនេះ :
39740 នាក់
សរុប :
1649554 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ