លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមរយៈបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះថា ករណីជនជាតិវៀតណាមម្នាក់ ដែលបានចាកចេញពីខេត្តសៀមរាប និងបានទៅដល់ប្រទេសរបស់ខ្លួនវិញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានរកឃើញថាវិជ្ជមានវីរុសកូវីដ១៩ ដោយអាជ្ញាធរវៀតណាម នៅថ្ងៃទី១៥ ខែឧសភា គឺពុំមានភស្តុ័តាងជាក់លាក់ណាមួយបង្ហាញថា បានឆ្លងនៅកម្ពុជាឬនៅប្រទេសវៀតណាមនោះទេ ព្រោះបុគ្គលរូបនេះបានទៅដល់ប្រទេសវៀតណាមហួស១៤ថ្ងៃមកហើយ ចំណែកកម្ពុជាវិញក៏ពុំមានករណីវិជ្ជមានថ្មីណាមួយផងដែរ។លោកជំទាវវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា៖ “ព័ត៌មាននេះមិនមានភាពជាក់លាក់ យើងមិនទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមចំពោះករណីដែលបានលើកឡើងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។ ម្យ៉ាងវិញទៀត ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ។ តាមរយៈការចុះផ្សាយនោះផងដែរ យើងក៏មិនអាចសន្និដ្ឋានបានថា ការចម្លងនោះវាអាចឆ្លងនៅប្រទេសវៀតណាមដែរទេ? ដោយសារការចម្លងវីរុសនេះ វាអាចកើតមានឡើងគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលាទាំងអស់ ជាពិសេសទៅទៀតនោះ គឺនៅពេលដែលបុគ្គលធ្វើដំណើរចល័តតែម្តង។ ហើយ គ្រប់ព័ត៌មានដែលទទួលបាន គឺយើងតែងតែធ្វើការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកឱ្យអស់លទ្ធភាព ហើយខ្ញុំសូមបញ្ជាក់ថា យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានថ្មីណាមួយនោះទេតាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់យើងនៅឡើយទេ នៅថ្ងៃនេះ។”ករណីជនជាតិវៀតណាមនេះ គឺមិនមានភាពជាក់លាក់ ហើយក៏មិនអាចនឹងវាយតម្លៃថា ការចម្លងនេះ គឺកើតចេញពីព្រះរាជាណាចក្រកម្ពុជាដែរ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម គិតទៅហួសពី១៤ថ្ងៃទៅហើយមកទល់ពេលដែលចុះផ្សាយថារកឃើញវិជ្ជមាននោះ។ក្រសួងសុខាភិបាល នៅតែប្រកាន់ជំហរសហប្រតិបត្តិការល្អ និងមានតម្លាភាពជានិច្ច ព្រមទាំងបន្តយកចិត្តទុកដាក់ស្រាវជ្រាវ ផ្តល់ព័ត៌មាន នៅពេលមានការវិវឌ្ឍថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩នេះ។គួររម្លឹកថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះម្សិលមិញនេះ សារព័ត៌មាន VN Express និង Vietnam News របស់ប្រទេសវៀតណាម បានផ្សាយថា រកឃើញករណីវិជ្ជមានទី៣១៥ ទៅលើបុរសជនជាតិវៀតណាមម្នាក់ អាយុ៣៩ឆ្នាំ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពីខែមករា និងបានវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញកាលពីថ្ងៃទី០២ ខែឧសភា ហើយអាជ្ញាធរវៀតណាម បានធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើបុរសរូបនេះ នៅថ្ងៃទី០៥ ខែឧសភា ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន រហូតដល់ថ្ងៃទី១៥ ខែឧសភា ទើបអាជ្ញាធរវៀតណាម ធ្វើតេស្តលើបុរសនេះម្តងទៀត ហើយលទ្ធផលគឺវិជ្ជមានវីរុសកូវីដ១៩។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ