ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បាត់ដំបង)ឃាត់ខ្លួនជនសង្ស័យចំនួន3នាក់ពីបទចែកចាយនិងប្រើប្រាស់គ្រឿងញៀន....
Thu,20 February 2020 (Time 09:26 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 161នាក់)

គ្រឿងញៀនបានបំផ្លាញជីវិតអ្នកនិងគ្រួសារអ្នក៖
-ពីថ្ងៃ​ ១៩​ ខែ​ កុម្ភ: ឆ្នាំ ២០២០​ ​អនុវត្តតាម​ម​តិដឹកនាំរបស់ឯកឧត្តម​ ឧត្តម​សេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ ក៏​ដូចមតិណែនាំការងារជំនាញពី លោក​ឧត្តម​សេ​នី​យ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារ​ប្រ​ឆាំង​គ្រឿងញៀននៃស្នងការដ្ឋាន​ ព្រមទាំងបាន​ការសម្របសម្រួលលេីនីតិវិធីពីលោក​ នួន​ សាន​ ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តបាត់ដំ​បងផង​នោះ​​លោក​វរ​សេ​នី​យ៍​ឯក​ប៉ាន់​ វណ្ណនី អធិការ​ន​គរ​បាលស្រុកបា​ណ​ន់ ដឹកនាំបង្រ្កាប​ករណីគ្រឿងញៀនខុស​ច្បាប់ក្នុងមូល​ដ្ឋាន​បានចំនួន​០១ករណី​ ដោយធ្វេីការឃាត់​​ខ្លួនជនសង័្សយ​ចំ​នួន​០៣នាក់៖
១-ឈ្មោះ វិត​ សាវន​ ភេទប្រុសអាយុ ៣២ឆ្នាំ មាន​ទីលំនៅ ភូមិព្រៃទទឹង ឃុំបាយដំរាំ​ ស្រុកបាណន់ ខេត្តបាត់​ដំបង​។
២-ឈ្មោះ​ឈន​ ចិត្ត ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិព្រៃទឹង ឃុំបាយដំរាំ ស្រុកបាណន់​ ខេត្តបាត់​ដំបង ។
៣-ឈ្មោះ​ រ៉េត​ តឹក​ ភេទប្រុស​ អាយុ​ ៤១ឆ្នាំ​ រស់​នៅភូមិកំពង់ឆ្លង​ ស្រុកបាណន់​ ខេត្តបាត់ដំបង​។
*វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនម៉ាទឹកកក​ICE​ចំនួន០៣ថង់ទម្ងន់១​៨,​២៨​ក្រាម
-ម៉្សៅថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនយ៉ាម៉ា​WYចំនួន០១កូនថង់ទម្ងន់០,៦១ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
-ទូរសព្ទដៃចំនួន ០៤គ្រឿង(ស៊េរីចាស់)
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀននិងសម្ភារ:​សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យ រួមជាមួយវត្ថុតាងនគរ​បាលស្រុកបញ្ជូនមកការិ​យាល័យជំនាញដេីម្បីរៀបចំសំ​ណុំរឿងបញ្ជូនទៅ​សាលា​ដំ​បូងខេត្តបាត់ដំបង ចាត់​ការ​​តាមផ្លូវច្បាប់៕(រូបភាពផែនការងារគ្រឿង​ញៀន)​

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
244 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2401 នាក់
ខែនេះ :
12668 នាក់
3 ខែនេះ :
40269 នាក់
សរុប :
1647283 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ