យុវជនម្នាក់ ជាមន្ត្រីឥណទានធនាគារភ្នំពេញពាណិជ្ជ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនមកសាលាដំបូង ពាក់ព័ន្ធបទល្មើស «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ពាក់ព័ន្ធករណីចេញសែកតម្កល់ប្រាក់ធានាចំនួន ២០ម៉ឺនដុល្លារ ប៉ុន្តែសែកនោះគ្មានលុយមួយរៀលសោះ។ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបញ្ជូនឲ្យតុលាការនេះឈ្មោះ ឆុង ដារ៉ារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ៤៣៧ វិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ជាមន្ត្រីផ្នែកឥណទានធនាគារភ្នំពេញពាណិជ្ជ។យោងតាមប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើគឺអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីឈ្មោះពៅ ចន្ថា បានដាក់ពាក្យប្ដឹងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ពាក់ព័ន្ធនិងករណីចេញសែកស្អុយ២០ ម៉ឺនដុល្លារ។ បច្ចុប្បន្នដៃគូរបស់ជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធនឹងបទល្មើសនេះកំពុងជាប់ឃុំឃាំងនៅពន្ធនាគាររួចហើយ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ