សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរចំពោះរដ្ឋាភិបាលចិន ដែលបានរកឃើញឱសថព្យាបាលមេរោគ COVID-19 ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងឱកាសនៃចែកសញ្ញាបត្រដល់គរុសិស្សនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ២០២០ នេះ។សម្តេចបានបន្ថែមថា កាលពីម្សិលមិញរដ្ឋាភិបាលចិនបានប្រកាសរកឃើញឳសថព្យាបាលជំងឺនេះបាន ដោយប្រើប្រាស់ថ្នាំព្យាបាលជំងឺគ្រុនចាញ់។ដូច្នេះប្រើសិនបើព័ត៌មាននេះពិត ហើយអាចព្យាបាលជំងឺនេះជា សភាពការណ៍នឹងអាចរំលត់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ីបានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថាមនុស្ស ៩៣នាក់ទៀតបានស្លាប់ដោយសារវីរុស COVID-19 នៅខេត្តរបស់ខ្លួនក្នុងរយៈពេលមួយថ្ងៃកន្លងទៅ ធ្វើឲ្យចំនួនអ្នកស្លាប់នៅក្នុងខេត្តដែលផ្ទុះខ្លាំងជាងគេនេះកើនឡើងដល់ ១៧៨៩ នាក់។សរុបចំនួនអ្នកស្លាប់នៅចិនដីគោកគឺយ៉ាងហោចណាស់ ១៨៦៨ នាក់ ហើយបើគិតចំនួនអ្នកស្លាប់ទូទាំងពិភពលោកគឺយ៉ាងហោចណាស់ ១៨៧៣ នាក់ដែលក្នុងនោះមានម្នាក់ស្លាប់នៅហុងកុង ម្នាក់នៅតៃវ៉ាន់ ម្នាក់នៅជប៉ុន ម្នាក់នៅហ្វីលីពីន និងម្នាក់ទៀតនៅបារាំង។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ