សារព័ត៌មានវៀតណាមបានរាយការណ៍ឲ្យដឹងថា នៅខេត្តត្រាវិញភាគខាងត្បូងប្រទេសរបស់ខ្លួន ត្រូវបានគេប្រទះឃើញថា មានករណីផ្ទុះជំងឺផ្តាសាយបក្សី H5N1 នៅទីនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ក្រុមជំនាញរបស់វៀតណាមបានបញ្ជាក់ថា កសិដ្ឋានចញ្ចឹមមាន់របស់អ្នកភូមិពីរកន្លែង ដែលស្ថិតនៅស្រុកកូកេ (Cau Ke) នៃខេត្តត្រាវិញត្រូវបានគេតេស្តរកឃើញវីរុស A/H5N1 ក្នុងនោះសត្វមាន់ជាង ១,០០០ក្បាលត្រូវបានសម្លាប់ចោល។ ដូច្នេះនាយកដ្ឋាន ក៏បានណែនាំដល់គ្រួសារក្នុងតំបន់ ឲ្យចេះសម្អាតកន្លែងចញ្ចឹមមាន់ឲ្យបានពីរដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលមួយសប្តាហ៍ ដើម្បីបង្ការកុំឲ្យរីករាលដាលនៃជំងឺនេះ។គួរជម្រាបថា វៀតណាមបានរាយការណ៍ អំពីការផ្ទុះជំងឺផ្តាសាយបក្សីចំនួន ១៦លើក ក្នុងរយៈពេល ២១ថ្ងៃកន្លងមកនេះ ក្នុងនោះមានករណីផ្ទុះជំងឺផ្តាសាយបក្សីប្រភេទ A/H5N6 ចំនួន ១៤ករណី និងប្រភេទ A/H5N1 ចំនួន ០២ ករណីនៅភាគខាងជើងទីក្រុងហាណូយ ខណៈសត្វមាន់ដែលត្រូវបានសម្លាប់ចោល មានចំនួនច្រើនជាង ៥៥.០០០ក្បាល៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ