ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ភ្នំពេញ)៖  លទ្ធផលពិនិត្យសំណាកមនុស្ស២០នាក់ ដែលមានបញ្ហាសុខភាព នៅលើនាវា Westerdam គឺគ្មានមេរោគកូរ៉ូណាថ្មីទេប្រកាសផ្លូវការដោយក្រសួងសុខាភិបាល...
Fri,14 February 2020 (Time 07:59 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 85នាក់)

លទ្ធផលពិនិត្យលើវត្ថុវិភាគរបស់មនុស្ស២០នាក់ ដែលមានបញ្ហាសុខភាពនៅលើនាវាទេសចរណ៍ Westerdam ដែលធ្វើឡើងដោយវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញថា អ្នកទាំង២០នាក់នេះ មិនមាននរណាម្នាក់មានមេរោគកូរ៉ូណាថ្មីឡើយ ហើយស្ថានភាពសុខភាពរបស់ពួកគេពេលនេះក៏មិនមានអ្វីធំដុំដែរ។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន TNC ទទួលបាននៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

មនុស្ស២០នាក់ ដែលត្រូវបានពិនិត្យសំណាកនេះមានស្រ្តី៩នាក់ បុរស១១នាក់ ដោយមានអ្នកខ្លះមានអាការៈក្អួតចង្អោរ ក្អក និងចុកពោះ ខុសធម្មតា ខណៈដែលរួមដំណើរជាមួយមនុស្សជាង២ពាន់នាក់ នៅលើនាវាទេសចរណ៍ Westerdam។ ពួកគេត្រូវបានយកសំណាកទៅពិនិត្យ បន្ទាប់ពីនាវារបស់ពួកគេ បានចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុប បានចូលសំចតនៅកំពង់ផែ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពេលទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីនាវានេះរកទីសំចតមិនបានអស់រយៈពេលប្រមាណ២សប្តាហ៍ ដោយសារតែប្រទេស និងកោះចំនួន៦ បានបដិសេធមិនឱ្យចូលចត ដោយខ្លាចមានការផ្ទុកជំងឺកូរ៉ូណាថ្មី។ ខាងក្រោមនេះសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
115 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2627 នាក់
ខែនេះ :
11944 នាក់
3 ខែនេះ :
39441 នាក់
សរុប :
1649666 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ