អភិបាល នៃអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំ និងជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ប៉ុស្តិ៍ ត្រូវទប់ស្កាត់ឲ្យបាននូវបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ពិសេសលោកប្រធានផ្សារនានានៅក្នុងរាជធានីភ្នំពេញ បើបណ្ដោយឲ្យមានល្បែងស៊ីសងនៅក្នុងផ្សារ លោកប្រធានផ្សារ នឹងប្រឈមនឹងការដកតំណែងចេញតែម្តង។ការជំរុញ និងដាក់ចេញជាវិធានការបែបនេះរបស់ លោកឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសដែល លោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ។លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប៉ុស្តិ៍រដ្ឋបាលមិនមែនជាមេរបស់ចៅសង្កាត់នោះទេ តែជាថ្នាក់ក្រោមរបស់ចៅសង្កាត់ ដូច្នេះត្រូវតែស្ដាប់ការណែនាំពីលោកចៅសង្កាត់ ពិសេសត្រូវទប់ស្កាត់ឲ្យបាននូវបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសគឺបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានផ្សារនៅក្នុងរាជធានីភ្នំពេញទាំងអស់ បើសិនជានៅតែបណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសងនៅក្នុងផ្សារ ពិសេសល្បែងកន្ទុយលេខ ប្រធានផ្សារ ត្រូវប្រឈមនឹងការដកតំណែង ទោះបីជាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យក៏ដោយ ក៏លោកស៊ីញេដកតំណែងពីប្រធានផ្សារបានដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីការកោតសរសើរចំពោះអាជ្ញាធរ ក៏ដូចជាមន្ត្រីមានសមត្ថកិច្ចមូលដ្ឋានផងដែរ ដែលបង្ការ និងទប់ស្កាត់បាននូវបទល្មើសផ្សេងៗ ពិសេស បទល្មើសចោរឆក់នៅតាមដងផ្លូវសាធារណៈ ដែលកាត់បន្ថយបានយ៉ាងច្រើនពីការរិះគន់ពីសំណាក់មជ្ឈដ្ឋាននានា។លោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ បន្តធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាន នូវបទល្មើសទាំងនេះឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិអន្តរជាតិទុកចិត្តមកលើរាជរដ្ឋាភិបាល និងបញ្ជាក់ឲ្យឃើញថា រាជធានីភ្នំពេញមានសន្តិសុខសុវត្ថិភាពល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិមកដើរលេងកម្សាន្ត ក៏ដូចជា មករកស៊ីនៅរាជធានីភ្នំពេញកាន់តែច្រើនឡើង។គួរបញ្ជាក់ថា សម្រាប់មន្ត្រីដែលបម្រើការងារនៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌដូនពេញដែលបានប្រកាសឲ្យបម្រើការងារជាផ្លូវការណ៍នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ មានចំនួន២៨៧រូប៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ