(ព្រះសីហនុ)៖ ជារូបភាពថ្មី ជនសង្ស័យមួយក្រុមធ្វើសកម្មភាពកាប់កម៉ូតូបានសម្រេច រួចលើកដាក់លើរថយន្ដដើម្បីបន្លំភ្នែកសមត្ថកិច្ចនៅពេលរត់គេចខ្លួន តែមិនបានសម្រេចដដែល ចុងក្រោយកម្លាំងជំនាញតាមទាន់ រត់ចោលទាំងរថយន្ដ និងម៉ូតូដែលលួចបាន។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងចូលទៅភូមិថ្មី ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។បន្ទាប់ពីទទួលដំណឹងភ្លាមពីប្រជាពលរដ្ឋ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ ឃើញជនសង្ស័យម្នាក់ កំពុងលើក ម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ដាក់ចូលក្នុងរថយន្តបម្រុងបើកចេញ គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចភ្លាម ជនសង្ស័យបានរត់ថ្មើជើងចូលទៅក្នុងព្រៃគេចខ្លួនបាត់។ក្នុងនោះបន្សល់ទុក រថយន្ត០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AS-2624 ដែលជនសង្ស័យជិះធ្វើសកម្មភាព និងមានម៉ូតូ ០១គ្រឿង ដែលជនសង្ស័យលួចបាន ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខព្រះសីហនុ1T-5150 នៅក្នុងរថយន្តដែលជនសង្ស័យ ជិះធ្វើសកម្មភាព។បន្ទាប់មកកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យនៅក្នុងរថយន្ត រកឃើញកាបូបលុយរបស់ជនសង្ស័យ ហើយនៅក្នុងកាបូបនោះមានអត្តសញ្ញាណប័ណ្ណ របស់ជនសង្ស័យមួយសន្លឹក មានឈ្មោះ ជា ដារ៉ា ភេទប្រុស ថ្ងៃខែឆ្នាំកំណើត០៦-១០-១៩៩២ អាស័យដ្ឋានបច្ចុប្បន្នខណ្ឌដូនពេញ សង្កាត់ផ្សាថ្មីបី រាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវ និងបន្ដនីតិវិធី៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ