ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
បែកធ្លាយ លោក​ ជុំ សំនិត ប្រធានសាខាពន្ធដាខេត្តឧត្ដរមានជ័យ កំពុងល្បីថា​ រត់ការយកតំណែងវិញ​ ក្រោយរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន​ ដាក់ក្នុងភាពទំនេរ​ ដោយគ្មានបៀវត្.....ស
Thu,03 December 2020 (Time 03:18 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 317នាក់)

ខេត្តឧត្ដរមានជ័យ​ ៖ មិនដឹងថា​ លោក​ ជុំ​ សំនិត អតីតប្រធានសាខាពន្ធដាខេត្តឧត្ដរមានជ័យ អស់ប្រាក់ប៉ុន្មានហើយនោះទេ? ក្នុងការរត់ការចូលកាន់មុខតំណែងចាស់វិញ​ ក្រោយពេលអគ្គបណ្ឌិតសភាចារ្យ អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ដាក់អោយស្ថិតនៅក្នុងភាពទំនេរ​ អត់ប្រាក់បៀវត្ស កាលពីថ្ងៃទី១១​ ​ខែកញ្ញា​ ឆ្នាំ២០២០​ កន្លងទៅថ្មីៗនេះ។

សេចក្តីរាយការណ៍មកថា លោក​ ជុំ​ សំនិត ត្រូវបានពលរដ្ឋខេត្តឧត្ដរមានជ័យ ប្ដឹងទៅតុលាការផង​ ប្ដឹងទៅក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុផង ជុំវិញរឿងអាស្រូវ​ ដែលប្រើតួនាទី​ និងអំណាច​ គៀបសង្កត់យកប្រាក់​ ហើយមិនបានបំពេញកាតព្វកិច្ចជួនជាតិអោយបានល្អ។
លោក​ ជុំ សំនិត មិនត្រូវបានពលរដ្ឋស្វាគមន៍អោយវិលត្រឡប់មកបំរើការក្នុងខេត្តឧត្ដរមានជ័យតទៅទៀតទេ ព្រោះ​ លោក​ ជុំ​ សំនិត បានកាន់តំណែងជាប្រធានសាខាពន្ធដាខេត្តឧត្ដរមានជ័យជាង​ ១៥ឆ្នាំ​ មកនេះ​ បានធ្វើអោយពលរដ្ឋរងគ្រោះដោយសាតែការគៀបសង្កត់ច្រើនករណីណាស់ ទើបប្ដឹងករណីនេះ​ ទៅថ្នាក់លើ។

សូមបញ្ជាក់ថា លោក​ ជុំ​ សំនិត ធ្លាប់មានរឿងអាស្រូវ យកស្រ្ដីជា មន្រ្ដីជាប់កិច្ចសន្យា​ ធ្វើជាកំណាន់ចិត្ត ក្បត់ចិត្តភរិយា និងកូន បញ្ចូលឈ្មោះកូនស្រីរបស់ខ្លួន ជាមន្រ្ដីជាប់កិច្ចសន្យា មិនចូលបំរើការងារ​ បើកយកប្រាក់បៀវត្ស​ (ប្រាក់រដ្ឋ រាប់ឆ្នាំ)​ និងដឹកនាំទំនិញឆ្លងដែនកម្ពុជាថៃ​ តាមច្រកទ្វាអន្តរជាតិអូរស្មាច់ជាច្រើនឆ្នាំ ដូចជា​ ទឹកសុទ្ធ ស្រា និងស្រាបៀរ យកទៅលក់នៅទីក្រុងភ្នំពេញ គ្មានបង់ពន្ធជូនរដ្ឋ និងរឿងករណីបង់ពន្ធ និងយករថយន្ដអង្គភាពដឹកជញ្ជូនទំនិញអត់ពន្ធទៀតផង។

#ករណីនេះ​ ធ្វើអោយពលរដ្ឋ​ អស់ជំនឿអស់ទំនុកចិត្ដ មានការព្រួយបារម្ភ​ និងភ័យខ្លាចយ៉ាងខ្លាំង។ ពលរដ្ឋនៅខេត្តឧត្ដរមានជ័យ សូមអំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំថា បណ្ឌិតសភាចារ្យ​ អូន​ ពន្ធ័មុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ជួយដាក់មុខងារលោក​ ជុំ​ សំនិត ទៅកន្លែងផ្សេងវិញផង ព្រោះនៅខេត្តឧត្ដមានជ័យ​ មានពលរដ្ឋរងគ្រោះច្រើនណាស់៕

ជុំវិញរឿងរ៉ាវខាងលើ អង្គភាពគេហទំព័រ រស្មី សៀមរាប នៅមិនទាន់សុំការបំភ្លី ពីលោក ជុំ សំនិត ជាសមុី បានទេ ព្រោះគ្មានលេខទូរសព្វ័ រស្មី សៀមរាប និងចាំការបកស្រាយបំភ្លីរាល់ម៉ោងធ្វើការ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
191 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1964 នាក់
ខែនេះ :
12680 នាក់
3 ខែនេះ :
40046 នាក់
សរុប :
1646790 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ