ក្នុងចំណោមមនុស្ស១៥នាក់ ក្រោយផឹកទឹកអណ្តូងដៃយ៉ាងហោចណាស់មានមនុស្សរងគ្រោះរហូតដល់ស្លាប់ចំនួន២នាក់ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងចំនួន១៣នាក់ ក្រោយពីពួកគាត់បានផឹកទឹកអណ្តូងដៃ ក្នុងពេលកំពុងច្រូតកាត់ ។ករណីនេះបានកើតហេតុនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលរហូតមកដល់ថ្ងៃទីនេះមានជនរងគ្រោះស្លាប់ចំនួន២នាក់ហើយ។តាមការបញ្ជាក់ពីអ្នកភូមិបានអោយដឹងថា កាលពីថ្ងៃកើតហេតុ ប្រជាកសិករក្នុងភូមិចំនួន១៥នាក់ បាននាំគ្នាទៅច្រូតស្រូវនៅចំណុចអូរូង ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ពួកគាត់បានយកទឹកពីផ្ទះទៅផឹកចំនួន៣០លីត្រដែរ តែដោយការច្រូតស្រូវពេញមួយថ្ងៃ និងខ្វះទឹកផងនោះ ពួកគាត់បានទៅដងទឹកអណ្តូងដៃមួយនៅជិតចំការឪឡឹកយកមកផឹក។ក្រោយពីផឹករួចប្រមាណជាង១ម៉ោងក៏មានការពុល និងបានស្លាប់បន្តគ្នាចំនួន២នាក់ និង១៣នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តនៅឡើយ។តាមការសន្និដ្ឋានជំហានដំបូងបានអោយដឹងថា អាចមកពីអ្នកចំការប្រើប្រាស់ថ្នាំពុលរួចយកទៅលាងនៅក្បែរអណ្តូងនោះ នាំអោយមានគ្រោះថ្នាក់បែបនេះតែម្តងទៅនៅព្រឹកនេះផងដែរ អភិបាលខេត្តកំពង់ឆ្នាំងកំពុងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមទៅចែកជូនគ្រួសារសពផងដែរ និងបន្តទៅជួបជនរងគ្រោះក្នុងមន្ទីរពេទ្យនៅរសៀលនេះ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ