ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
កម្លាំង​នគរ​បាល​ខេត្ត​បាត់ដំបង​ ចុះ​អនុវត្តន៍​ដីកា​ បង្គាប់​ឲ្យ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០២​ នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​ដោយសារការ​ប្រព្រឹត្ត​អំពេី​ហិង្សា
Wed,25 November 2020 (Time 09:30 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 733នាក់)

ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្ដមសេនីយ៍​ត្រី​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២​០​ នៅ​ចំណុច​លេី​ផ្លូវជាតិលេខ​៥​ ស្ថិតក្នុងភូមិ​ តាសី​ ឃុំ​តាម៉ឺន​ ស្រុកថ្មគោល​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ថ្មគោល​ ចុះ​អនុវត្តន៍​ដីកា​ បង្គាប់​ឲ្យ​នាំខ្លួន​ លេខ​ ១០៤២​ ត.ព្រ​ ចុះ​ថ្ងៃទី​ ១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០​ របស់​លោក​ ចាប​ តុលា​ ចៅក្រម​ស៊េីប​សួរ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ដែល​បាន​បង្គាប់​អោយ​នាំ​ខ្លួន​ ឈ្មោះ​ ទិត្យ​ រ៉ូ​ហ្សែត​ ហៅ​ ហ្សិត​ ភេទប្រុស​ អាយុ​ ២៣​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកក្រូច​ ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​ដោយសារការ​ប្រព្រឹត្ត​អំពេី​ហិង្សា​ ដែល​ប្រព្រឹត្តិ​នៅ​ចំណុច​ហាង​ខារ៉ាអូខេ​យីហោ​ ត្រចៀកកាំ​ ស្ថិតក្នុងភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​ បាត់ដំបង​ កាល​ពី​ថ្ងៃទី​ ២៧​ ខែ​តុលា​ ឆ្នាំ​ ២០២០​ ។

​ រហូតដល់​វេលាម៉ោង​ ១៣:៤៦​នាទី​ នៅ​ចំណុច​ភូមិ​រំចេក​២​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការ​ជាមួយ​ កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​ ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​ ១០៤៣​ របស់​លោក​ ចាប​ តុលា​ ចៅក្រម​ស៊េីប​សួរ​ សាលាដំបូង​ខេត្ត​បាត់ដំបង​ ដែល​បាន​បង្គាប់​ឲ្យ​នាំខ្លួន​ ជនសង្ស័យ​ឈ្មោះ​ ទោម​ សម្បត្តិ​ ហៅ​ ឆាយ​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​រំចេក​២​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​ ដោយសារការ​ប្រព្រឹត្ត​អំពេី​ហិង្សា​ ដែល​ប្រព្រឹត្តិ​នៅ​ចំណុច​ហាង​ខារ៉ាអូខេ​ យីហោ​ត្រចៀកកាំ​ ស្ថិតក្នុងភូមិ​រំចេក​៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កាល​ពី​ថ្ងៃទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ។

​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
365 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
2138 នាក់
ខែនេះ :
12854 នាក់
3 ខែនេះ :
40220 នាក់
សរុប :
1646964 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ