ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
សម្តេច ហ៊ុន សែន បង្កេីតក្រុមការងារ អន្តរាគមន៍ រុករកនិងសង្គ្រោះគ្រោះមហន្តរាយ
Wed,04 September 2019 (Time 06:53 PM)
ដោយ ៖ អគ្គនាយក (ចំនួនអ្នកអាន: 146នាក់)

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំនួនពីរក្រុម ដើម្បីបង្កើនប្រសិទ្ធភាពការងារសម្របសម្រួល អន្តរាគមន៍ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ជាពិសេសបង្កើនការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយកើតឡើងឱ្យមានប្រសិទ្ធភាព។

យោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្រុមការងារសម្របសម្រួលគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមការងារអន្តរាគមន៍ ប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយនេះ មានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាប្រធាន។
ក្នុងសេចក្តីសម្រេចនោះបានបញ្ជាក់ពីតួនាទីភារកិច្ចរបស់ក្រុមការងារនីមួយៗផងដែរ។ ក្នុងនោះក្រុមការងារសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយមានភារកិច្ច៖
* ដឹកនាំសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន ក្នុងការរៀបចំ និងដាក់ចេញនូវវិធានការត្រៀមរៀបចំ ឆ្លើយតប សង្គ្រោះគ្រោះមហន្តរាយ និងស្តារឡើងវិញ
* កៀរគរ សម្ភារបរិក្ខារ មធ្យោបាយ ធនធានមនុស្ស និងហរិញ្ញវត្ថុ និងទទួលយកមូលនិធិ ជាវិភាគទានស្ម័គ្រចិត្ត ឬអំណោយស្ម័គ្រចិត្តពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស សម្រាប់ការឆ្លើយតប សង្គ្រោះគ្រោះមហន្តរាយ និងស្តារឡើងវិញ
* ផ្សព្វផ្សាយសភាពការណ៍គ្រោះមហន្តរាយ និងប្រមូលព័ត៌មានពីខ្សែបណ្តោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (អាជ្ញាធររាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់) ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងថ្នាក់តំបន់ ដើម្បីរៀបចំចងក្រងជាវិធានការឆ្លើយតបគ្រោះមហន្តរាយ 
* ណែនាំដល់ក្រសួង ស្ថាប័ន និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ឱ្យរៀបចំ និងធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ និងផ្ញើជូនមកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចំនួន១ច្បាប់នៅរៀងរាល់ដើមឆ្នាំ
* ប្រមូលព័ត៌មាន និងទិន្នន័យផលប៉ះពាល់ និងការខូចខាតបង្កដោយគ្រោះមហន្តរាយ ដោយជូនដំណឹងជាបន្ទាន់ ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីស្នើសុំរាជរដ្ឋាភិបាលផ្តល់អន្តរាគមន៍បន្ទាន់ និងអំពាវនាវដល់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ផ្នែកសាធារណៈ ផ្នែកេកជន សង្គមស៊ីវិលឱ្យជួយក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់ និងការឆ្លើយតបគ្រោះមហន្តរាយ
* អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ដោយឡែកក្រុមការងារអន្តរាគមន៍ ប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយវិញ មានតួនាទី៖
* ចូលរួមធ្វើប្រតិបត្តិការរុករក និង សង្គ្រោះគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ
* ចូលរួមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងមនុស្សនៅតំបន់ និងជុំវិញតំបន់ នៃកងឯកភាពខ្លួនទទួលខុសត្រូវ ទោះមានបទបញ្ជា ឬពុំទាន់មានបទបញ្ជារបស់ថ្នាក់លើក្តី ដោយសហការយ៉ាងជិតស្និទ្ធជាមួយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនៅហ្នឹងកន្លែងកើតមានគ្រោះមហន្តរាយ
* សមាជិកនៃក្រុមការងារ ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាព ផែនការត្រៀមបម្រុង សម្រាប់ការឆ្លើយតប និងការសង្គ្រោះគ្រោះមហន្តរាយតាមអង្គភាព និងស្ថាប័នរៀងខ្លួនៗ និងផ្ញើជូនមកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមអង្គភាព និងស្ថាប័នរៀងៗខ្លួន និងផ្ញើជូនមកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចំនួនមួយច្បាប់ នៅរៀងរាល់ដើមឆ្នាំ
* ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារបិរក្ខារ ដើម្បីចូលរួមធ្វើអន្តរាគមន៍ រុករក និងសង្គ្រោះ ពេលមានគ្រោះមហន្តរាយកើតឡើង
* សម្របសម្រួលការងារ និងសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងកាកបាទក្រហមកម្ពុជា ដើម្បីធ្វើប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយទៅតាមនីតិវិធីដែលបានរៀបចំឡើង
* អនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងសេចក្តីសម្រេចនេះ សម្តេចតេជោ ហ៊ុន សែន បានកំណត់ឱ្យក្រុមការងារទាំងពីរ ត្រូវប្រជុំយ៉ាងហោចណាស់២ដងក្នុងមួយឆ្នាំ ហើយក្នុងករណីចាំបាច់ត្រូវប្រជុំវិសាមញ្ញតាមការកោះអញ្ជើញរបស់ប្រធានក្រុមការងារ។
ប្រធានក្រុមការងារ ត្រូវគោរពស្នើសុំការអនុញ្ញាតជាគោលការណ៍ជាមុនពីប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមុនពេលកោះអញ្ជើញប្រជុំ និងមុនពេលប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ។ ពេលបញ្ចប់កិច្ចប្រជុំ និងកិច្ចប្រតិបត្តិការរុករក សង្គ្រោះគ្រោះមហន្តរាយ ប្រធានក្រុមការងារ ត្រូវធ្វើរបាយការណ៍លទ្ធផលជូនទៅប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
266 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
2039 នាក់
ខែនេះ :
12755 នាក់
3 ខែនេះ :
40121 នាក់
សរុប :
1646865 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ