ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ពោធិ៍សាត់)៖ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ទទួលបានការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យអន្ដរទ្វីប....
Sun,29 September 2019 (Time 07:07 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 342នាក់)

អនុរដ្ឋលេខាធិការ  លោក កៅ អ៊ីមរ៉នក្រសួងព័ត៌មាន តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប (PAC) មកពីបណ្តាប្រទេសអារ៉ាប់ មានដូចជា អារ៉ាប៊ីសាអ៊ូឌីត ហ្សក់ដានី ទុយណេស៊ី ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និងបណ្តាខេត្តផ្សេងៗ ទូទាំងប្រទេសដោយឥតគិតថ្លៃ។

កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ បន្តរហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយមានការសហការពី មន្រ្តីមន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្ត និងគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងចូលរួមសម្របសម្រួលការងារ ពីក្រុមយុវជនសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សាខាខេត្តពោធិ៍សាត់ផងដែរ។

បើតាមការឲ្យដឹងពីលោក កៅ អ៊ីមរ៉ន បានបញ្ជក់ថាកម្មវិធីព្យាបាលនេះ គឺផ្ដោតសំខាន់ទៅលើផ្នែកវះកាត់ទូទៅ មានដូចជា ដុំគីស សាច់ដុះ សាច់ផ្លែ ឬប្រជ្រុយដុះ និងជម្ងឺដុំពកផ្សេងៗ ជំងឺក្លន វះកាត់កែសម្ផស្ស រោគស្រ្តីគ្រប់ប្រភេទ ជំងឺកុមារ ទារកដែលមានបញ្ហា ឬពិការអាវៈយវៈ ជំងឺវេជ្ជសាស្រ្តទូទៅដូចជា ទឹកនោមផ្អែម លើសឈាម និងជំងឺឆ្លងនានាជាដើម។

តាមរបាយការណ៍ពីក្រុមការងារស្ម័គ្រចិត្តចុះឈ្មោះ បានប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន TNC គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ ដែលជាថ្ងៃដំបូងនេះ មានបងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ផ្ទាល់ និងខេត្តមួយចំនួនទៀត ជុំវិញខេត្តពោធិ៍សាត់ បានមកចុះឈ្មោះទទួលសេវាព្យាបាលមានចំនួន ជិត៣០០នាក់ ហើយក្រុមគ្រូពេទ្យកំពុងធ្វើការព្យាបាលជាបន្តបន្ទាប់ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
178 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2335 នាក់
ខែនេះ :
12602 នាក់
3 ខែនេះ :
40203 នាក់
សរុប :
1647217 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ