ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោកអភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារ ចុះកាយសំរាមនៅក្រោមស្ពាន ដេីម្បីបញ្ជៀសការជន់លិច...!
Mon,02 September 2019 (Time 04:27 PM)
ដោយ ៖ អគ្គនាយក (ចំនួនអ្នកអាន: 199នាក់)

(ខេត្តព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះទៅកាយសំរាមនៅក្រោមស្ពានមួយចំនួន ក្នុងក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ដើម្បីបញ្ជៀសការជន់លិច ក្រោយពីមានការធ្លាក់ភ្លៀងមកម្ដងៗ ធ្វើឲ្យមានការជន់លិចនៅក្នុងទីក្រុង។
ការចុះកាយសំរាមនៅក្រោមស្ពាននេះ ដោយសារតែមន្ដ្រីជំនាញ បានពិនិត្យឃើញថា កន្លងមកនៅពេលដែលភ្លៀងម្ដងៗ ក្រុមការងារតែងតែស្តរអូរ កាយប្រឡាយជាបន្ដបន្ទាប់ ប៉ុន្ដែពេលមានភ្លៀងធ្លាក់ មកទៀតក៏ទឹកហាក់នៅជនលិចដោយកន្លែងដដែល ពេលនោះអាជ្ញាធរ និងមន្រ្តីបានរកឃើញថា មូលហេតុមកពីកកស្ទះដោយសារសំរាមនៅក្រោមស្ពានមួយចំនួន។
សម្រាប់ការកាយសំរាមខាងលើនេះ ត្រូវបានរដ្ឋបាលខេត្តបញ្ជាក់ផងដែរថា បានការជួយផ្តល់គ្រឿងចក្រពីរដ្ឋមន្រ្តីក្រសួងធនធានទឹកផងដែរ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្រ្តីសាលាព្រះសីហនុ បានឲ្យដឹងថា កន្លងទៅរដ្ឋបាលខេត្ដ ប្រឹងតែស្តារអូ កាយប្រឡាយជាបន្ដបន្ទាប់ ប៉ុន្ដែនៅក្រោមស្ពានកកស្ទះទៅដោយសំរាម ចឹងទឹកហូរឆ្លងស្ពានវាយឺត ដូច្នេះហើយបានចេះតែនាំឲ្យមានលិចលង់ជាបន្ដបន្ទាប់។
មន្រ្តីបានបញ្ជាក់ថា ក្រោយពីដឹកនាំធ្វើការពិនិត្យ នៅពេលដែលទឹកហូរស្រកអស់ទៅ ទើបបានឃើញយ៉ាងច្បាស់ថា នៅក្រោមនីមួយៗសុទ្ធសឹងតែសំរាម និងដីកកពេញក្រោមស្ពាន។
លោកថា បច្ចុប្បន្នក្រុមការងារ កំពុងធ្វើការកាយចេញសំរាមនៅក្រោមស្ពាន ជាបន្តបន្ទាប់នៅក្នុងក្រុងព្រះសីហនុ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
186 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2343 នាក់
ខែនេះ :
12610 នាក់
3 ខែនេះ :
40211 នាក់
សរុប :
1647225 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ