ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ភ្នំពេញ)៖លោកវេជ្ជបណ្ឌិតជំនាញព្រមានពីទម្លាប់ទទួលទានថ្នាំបំបាត់ការឈឺ ដែលបណ្ដាលឲ្យកើតជំងឺក្រពះ...
Sat,21 September 2019 (Time 04:55 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 279នាក់)

វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺក្រពះលោកវេជ្ជបណ្ឌិត ខាំ សោភា បានបង្ហាញពីកត្តាមួយចំនួនដែលបណ្ដាលឲ្យ អ្នកមានកើតជំងឺក្រពះ ធ្វើឲ្យហូរឈាមតាមក្រពះ និងវិវត្តន៍ទៅជាជំងឺមហារីកក្រពះ ដោយក្នុងនោះកត្តាចម្បង គឺការទទួលទានថ្នាំ បំបាត់ការឈឺចាប់ច្រើនពេក លើសពីនេះក៏មានការបូកផ្សំនឹងការឆ្លងមេរោគពី ការទទួលទានចំណីអាហារឆៅ និងបន្លែឆៅផងដែរ។

ការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ខាំ សោភា ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមក្នុងសិក្ខាសាលា ស្ដីពីការព្យាបាលជំងឺហូរឈាមក្នុងក្រពះ និងជំងឺមហារីកក្រពះ ដែលរៀបចំដោយមន្ទីរពេទ្យរ៉ូយាល់ភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងនោះក៏មានការចូលរួមចែករំលែកចំណេះដឹង ពីលោកវេជ្ជបណ្ឌិត Wutthi Sumetcotimaytha វេជ្ជបណ្ឌិតជំនាញមហារីកថ្លើមមកពី ប្រទេសថៃផងដែរ។

លោកវេជ្ជបណ្ឌិតឲ្យដឹងថា មុននឹងអាចឈានដល់ការកើតជំងឺក្រពះ គឺដោយសារមានដំបៅក្នុងក្រពះបណ្ដាលមកពីកត្តារួមផ្សំជាច្រើន។ ដូច្នេះប្រសិនបើក្រពះមានដំបៅ មិនបានព្យាបាលបានត្រឹមត្រូវ និងជាសះស្បើយនោះទេនឹងបណ្ដាលឲ្យហូរឈាមតាមក្រពះ និងវត្តន៍ទៅរកជំងឺមហារីកក្រពះ។

លោកវេជ្ជបណ្ឌិតឲ្យដឹងថា ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំអាស្ពីរីន ដែលទទួលទានច្រើនពេក នឹងធ្វើឲ្យអ្នកកើតជំងឺក្រពះ ជំងឺក្រពះនេះនឹងវិត្តន៍ជាជំងឺមហារីក ប្រសិនបើមិនមានការព្យាបាល បានត្រឹមត្រូវ និងជាសះស្បើយនោះទេ។ ក្នុងនោះអាហារដែលទទួលទានបណ្ដាលឲ្យ មានជំងឺក្រពះ គឺអាហារឆៅ និងបន្លែឆៅ ពពួកនេះមានផ្ទុកមេរោគ ដែលទទួលទាន ទៅធ្វើឲ្យកើតជំងឺក្រពះ និងជំងឺមហារីក្រពះ។

លោកវេជ្ជបណ្ឌិតបន្ថែមថា «ការហូបអាហារដែលមានសុខភាព គឺ បន្លែ និងផ្លែឈើឲ្យច្រើន ជាងការហូបសាច់, ទទួលទានអាហារទៀតពេលវេលា, កាត់បន្ថយការប្រើប្រាស់ថ្នាំ បំបាត់ការឈឺចាប់, ឬថ្នាំអាស្ពីរីនដែលជាកត្តាបណ្ដាលឲ្យមានដំបៅក្រពះ»។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជំងឺក្រពះនេះនឹងឆ្លងតាមរយៈការទទួលទានសាច់ឆៅ, អាហារឆៅ និងទទួលទាន់បន្លែឆៅ ដែលមិនបានសំអាតបានត្រឹមត្រូ។

លោកវេជ្ជបណ្ឌិត Wutthi Sumetcotimaytha បានឲ្យដឹងថា ប្រសិនបើអ្នកជំងឺមហារីក ស្ថិតក្នុងដំណាកកាលទី១ អត្រានៃការព្យាបាលនឹងជាសះស្បើយ រហូតដល់៩០ភាគរយ ប៉ុន្ដែបើអ្នកជំងឺយឺតយ៉ាវ និងទុករហូតដល់ដំណាក់កាលទី២-៣ នោះកម្រិតនៃការជាមានតិចតួចប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិតបន្ថែមថា វិធានការការកុំឲ្យកើតជំងឺក្រពះ ត្រូវឲ្យគាត់មកឆែកសុខភាព ឲ្យបានទៀតទាត់ពេលវេលា ការពារការទទួលទានជាតិស្រវឹង និងបារីជាដើម៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
183 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2340 នាក់
ខែនេះ :
12607 នាក់
3 ខែនេះ :
40208 នាក់
សរុប :
1647222 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ