ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
បែកធ្លាយទៀតហើយ!!! ឧកញ៉ា​ លឹម​ ទាឡេង “ទោះ​សម្ដេច​តេ​ជោ​ក៏​មិន​ខ្លាច“ តែពេលនេះ សម្តេចតេជោ ហ៊ុន សែន ចាត់ឲ្យឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចុះដោះស្រាយជាបន្ទាន់ ពាក់ព័ន្ធករណីទំនាស់ដីធ្លី និង…
Sat,03 August 2019 (Time 11:25 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 309នាក់)

បាត់ដំបង៖ ករណីឧកញ៉ា លឹម ទាឡេង ប្រើអំណាចប្លន់ដី និងធ្វើទារុណកម្មយ៉ាងសាហាវក្នុងជម្លោះដីធ្លីជាង១០ឆ្នាំមុន ត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ចាត់ឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះដោះស្រាយ ឡើងវិញដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ប្រកាសបេីកសំណុំរឿងវិញ ក្រោយពីជនរងគ្រោះរងនូវភាពអយុត្តិធម៌ជាង១០ឆ្នាំ ដោយឯកឧត្តមវិល្លាម ប្ដេជ្ញាត្រូវយកយុត្តិធម៌មកវិញព្រោះកម្ពុជាជាប្រទេស នីតិរដ្ឋ ប្រជាធិបតេយ្យ ដែលមិនអនុញ្ញាត្តិឲ្យជនណាប្រេីអំណាចជិះជាន់ ប្រេីអំពេីយ៉ង់ឃ្នងលេីពលរដ្ឋដូចសត្វតិរច្ឆាននោះឡេីយ។បើតាមលិខិត លេខ ១០៩០ សជណ ពីទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ ចំណារដ៏ខ្ពស់ខ្ពស់បំផុតរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រាបថា ករណីទំនាស់ដីធ្លីជាមួយនឹងការបំភ្លៃអង្គហេតុដើម្បីឃុំខ្លួន និងការធ្វើទារុណកម្មលើបុគ្គល ស្ថិតនៅភូមិសាស្ត្រ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានលើកឡើងដោយប្រធានប្រតិភូគណបក្សខ្មែរក្រោក រាជរដ្ឋាភិបាល ឯកភាពប្រគល់ជូនអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីពិនិត្យដោះស្រាយ។យោងតាមប្រភព បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ ឈ្មោះ ចាន់ ហឿ ត្រូវបានលោកឧកញ៉ា លឹម ទាឡេង ប្ដឹងចាប់ដាក់ពន្ធនាគារ២ដង ហើយអំឡុងជាប់ពន្ធនាគារទៀតសោត មន្ត្រីអនុវត្តន៍ច្បាប់ដាក់ច្រវ៉ាក់ដូចតិរច្ឆាន កាលពី១០ឆ្នាំមុន ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថា បំផ្លាញដំណាំ។បើតាម លោកស្រី ចាន់ ហឿ ដែលរស់នៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡរ ខេត្តបាត់ដំបង បានអះអាងថា គាត់មានវិវាទដីធ្លីរាំរ៉ៃជាមួយ ឧកញ៉ា លឹម ទាឡេង ឈានដល់ការជាប់គុកច្រវ៉ាក់ ទទួលបានការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តជាង១០ឆ្នាំគ្មានយុត្តិធម៌ ហើយក្រុមឧកញ៉ានោះមានប្រព័ន្ធឃុបឃិតជាមួយ មន្ត្រីមានអំណាចថ្នាក់ខេត្តតែងមកបំផ្លាញដំណាំគាត់ ហើយចោទគាត់ថាបំផ្លាញដំណាំរបស់គេទៅវិញ និងចាប់គាត់ដាក់ឃុំខ្លួន ជាបន្តបន្ទាប់ អស់ជាងឆ្នាំមកហើយ។យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ អភិបាលស្រុកគាស់ក្រឡ លោក ម៉ៅ សុចាន់ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា រដ្ឋបាលស្រុក បានទទួលលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីហើយ ហើយរហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសខេត្ដ និងមូលដ្ឋាន ពិសេសសុរិយោដី កំពុងតែហៅភាគីទាំងសង្ខាងមកធ្វើការសួរនាំ។លោកអភិបាលស្រុក គាស់ក្រឡ បានបញ្ជាក់ទៀតថា គិតមកទល់ថ្ងៃនេះ ភាគីទាំងសងខាងហាក់កំពុងតឹងសរសៃកដាក់គ្នានៅឡើយ ដោយពួកគាត់អះអាងរៀងៗខ្លួនថា ជាកម្មសិទ្ធិរបស់ពួកគាត់ ប៉ុន្ដែទោះជាយ៉ាងណា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតែដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ដោយឡែកពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា ធ្វើទារុណកម្មទៅលើឈ្មោះអ្នកស្រី ចាន់ ហឿ លោកក្ដាប់ព័ត៌មាននេះមិនទាន់ជុំនៅឡើយទេ ដោយហេតុថា លោកទើបឡើងកាន់តំណែងជាអភិបាលស្រុកទើបតែបាន២ឆ្នាំប៉ុណ្ណោះ ខណៈរឿងនេះកើតឡើងតាំងពីជាង១០ឆ្នាំមុន ពោលតាំងតែពីលោកនៅធ្វើជាស្មៀនឃុំម្ល៉េះ។
ករណីនេះ យើងមិនទាន់អាចសុំការបំភ្លឺបាននៅឡើយទេ ពីភាគីឧកញ៉ា លឹម ទាឡេង គិតត្រឹមរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ ចំពោះការចោទប្រកាន់ថាបានធ្វើទារុណកម្មទៅលើ ភាគីជម្លោះឈ្មោះ ចាន់ ហឿ។យោងតាម ឯកឧត្តមវិល្លាមបានឲ្យដឹងថា លក្ខណៈទារុណកម្ម រំលោភសិទ្ធិមនុស្ស ឃោឃៅបំផុត ពីសំណាក់ឧកញ៉ា យោធា លឹមទាឡេង លេី ជនរងគ្រោះ ចាន់ ហឿ ដែលក្រុមការងារយេីងខ្ញុំបានចុះជួបជនរងគ្រោះនៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៩ ក្រោយជនរងគ្រោះស្រវ៉េស្រវ៉ាដាក់ពាក្យបណ្ដឹងរត់រកអោយយេីងខ្ញុំជួយ ខណៈជនរងគ្រោះ អះអាងថាត្រូវបានគេរំលោភដី ព្យាបាទផ្លូវចិត្ត រត់រកយុត្តិធម៌គ្រប់ជាន់ថ្នាក់តែគ្មានពន្លឺ ថ្នាក់លេីអាណិត ថ្នាក់ជាតិខំជួយ ថ្នាក់ក្រោមភូតភឃុបឃិត បិទបាំង ជួយអ្នកមានអំណាច មិនខ្វល់ទឹកភ្នែកអ្នកក្រ ។ជាលទ្ធផលរហូតមកដល់ថ្ងៃនេះ យើងទទួលបានផលហើយ ទីស្ដីការគណៈរដ្ឋមន្ត្រីចាត់ឲ្យ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយហើយ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2195 នាក់
ខែនេះ :
12462 នាក់
3 ខែនេះ :
40063 នាក់
សរុប :
1647077 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ