បាត់ដំបង ៖ នេះជាលើកទីមួយហើយ សម្រាប់ខេត្តបាត់ដំបង ដែលមានករណីលួចដោះយកកង់ម៉ូតូ ទាំងមុខ ក្រោយ យកទៅបញ្ចាំដើម្បីលុយ ខណៈដែលម្ចាស់ម៉ូតូបានចតទុកក្បែរផ្លូវ ហើយរវល់ចុះបាចជីក្នុងស្រែ ប៉ុន្តែ ទីបំផុតត្រូវបានសមត្ថកិច្ចតាមប្រមាញ់ រហូតឈានដល់ការចាប់ខ្លួន។គួរបញ្ជាក់ថា ហេតុការណ៍ដ៏កម្រនេះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ២០ នាទី ព្រឹក នៅចំណុចខាងក្រោយស្ថានីយកសិកម្មបឹងរាំង ស្ថិតក្នុងច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ចម្ងាយពីផ្ទះប្រហែល១៧០ ម៉ែត្រ។បើតាមការរៀបរាប់ពីម្ចាស់ម៉ូតូដែលមានឈ្មោះ រឿម ពេជ្រ ភេទស្រី អាយុ ៥០ ឆ្នាំ រស់នៅក្បែរចំណុចកើតហេតុខាងលើ បានអោយដឹងថា នៅព្រឹកនោះ ខ្លួនបានដឹកជីយកទៅបាចដាក់ស្រែ ដោយបានចតម៉ូតូក្បែរផ្លូវហាយវេ ហើយក៏បានចុះទៅស្រែដែលមានចម្ងាយពីម៉ូតូប្រហែលជាង ១០០ ម៉ែត្រ តែប៉ុណ្ណោះ។ស្ត្រីរូបនេះ បានបន្តថា ការចុះទៅក្នុងស្រែគឺអាចមើលឃើញត្រឹមតែកញ្ចក់ម៉ូតូ ដោយក្នុងចិត្តគិតថា មិនមានអ្វីកើតឡើងនោះឡើយ ព្រោះគាត់អាចមើលឃើញ ប៉ុន្តែនៅពេលឡើងពីស្រែមកវិញ គាត់មានអារម្មណ៍ថា ស្លុតចិត្តក្រៃលែងដោយសារតែឃើញម៉ូតូរបស់គាត់បាត់កង់អស់ទាំងមុខ ក្រោយ ទើបគាត់ប្តឹងទៅសមត្ថកិច្ច ព្រមទាំងបានអោយបងប្អូនទៅទិញកង់ទាំងពីរគ្រាប់ យកមកបំពាក់ឡើងវិញក្នុងតម្លៃ ជាង ៨០ ដុល្លារ។ដោយឡែកលោក ឆាង វណ្ណឆៃ អធិការ នគរបាលក្រុង បាត់ដំបង បានលើកឡើងថា ដោយសារតែការខិតខំប្រឹងប្រែងរបស់កងកម្លាំងក្នុងការស្រាវជ្រាវ នៅទីបំផុត ជនសង្ស័យចំនួន ២ នាក់ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ១ និង ៤៥ នាទី រសៀល ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៩ ដោយពួកគេមានឈ្មោះអឿង រ៉ាវីត ភេទប្រុស អាយុ ១៩ ឆ្នាំ និងឈ្មោះ សៀត សៅឈី ភេទប្រុស អាយុ ២៣ ឆ្នាំ ពួកគេទាំង ២ នាក់ រស់នៅក្នុងតំបន់ខាងលើ។នៅចំពោះមុខសមត្ថកិច្ច មុខសញ្ញារូបនេះបានសារភាពថា ដោយសារតែដាច់លុយខ្លាំងពេក ក៏បបួលគ្នាលួចដោះកង់ម៉ូតូនោះតែម្តង ខណៈដែលពួកគេឃើញម្ចាស់ចតទុកចោលក្បែរផ្លូវ ហើយក៏បានយកទៅបញ្ចាំនៅផ្ទះឈ្មោះ មី ក្នុងភូមិវត្តលៀបបានលុយចំនួន ១២០ ០០០ រៀល។លោកអធិការ ក្រុងបានសង្កត់ធ្ងន់ថា បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់នេះ ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការហើយ រីឯកង់ម៉ូតូចំនួន២ គ្រាប់ ក៏បានប្រគល់ទៅអោយម្ចាស់ម៉ូតូវិញដែរ។ទោះបីជាយ៉ាងនេះក្តី ក៏មានប្រភពជាច្រើនបានលើកឡើងថា ហេតុអ្វីបានជា សមត្ថកិច្ចប៉ូលិស និងប៉េអឹម មិនព្រមចាត់វិធានការទៅលើផ្ទះឈ្មោះ( មី ) នេះផងព្រោះទីតាំងនេះល្បីល្បាញយូរមកហើយ ខាងទទួលផលចោរកម្ម ដោយគេបានបើកទ្វាររង់ចាំទទួល ២៤ ម៉ោង ដូច្នេះហើយបានជារាល់យប់ គេសង្កេតឃើញថា មានក្រុមស្ទាវៗ ចេញចូលគ្មានស្រាកពិសេសគឺពេលយប់ជ្រៅតែម្តង៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ