ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
រាជរដ្ឋាភិបាលកម្ពុជាតម្រូវអោយអាជ្ញាធរកាន់កាប់ដីឫលំនៅដ្ឋានជាទ្រព្យសម្បត្តិរដ្ឋ ត្រូវលើកសំណើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
Sat,03 August 2019 (Time 07:18 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 295នាក់)

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តម្រូវអោយអាជ្ញាធរកាន់កាប់ដី ឫលំនៅដ្ឋានជាទ្រព្យសម្បត្តិរដ្ឋ លើកសំណើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបំពេញនីតិវិធីបន្តស្នើសុំរាជរដ្ឋាភិបាលដើម្បីលើកសំណើ ធ្វើប្រទានកម្មដីធ្លី និងលំនៅឋានជូន ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ដែលរស់នៅដីនោះមានរយៈពេលយូរ ។
យោងតាមសារាចរ ស្តីពីវិធាននិងលក្ខណៈវិនិច្ឆ័យនៃការធ្វើប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ ជូនប្រជាពលរដ្ឋនិងមន្រ្តីរាជការបានអោយដឹងថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញជាវិធាននិងកំណត់ជាលក្ខណៈវិនិច្ឆ័យ ធ្វើប្រទានកម្មដីធ្លី និងលំនៅឋានជូន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដូចជា មានប្រវត្តិនិងអត្តសញ្ញាតាំងលំនៅ និងអាស្រ័យផលលើដីនោះ យ៉ាងតិច១០ឆ្នាំ ជាប្រជាពលរដ្ឋឫមន្រ្តីរាជការក្រីក្រមានជីវភាពខ្វះខាតពិតប្រាកដ និងមិនមានដី ឫផ្ទះជាកម្មសិទ្ធិផ្សេងទៀត ។ រាជរដ្ឋាភិបាលបានតម្រូវឲ្យក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបង្កើតគណៈកម្មការចម្រុះមួយ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីកំណត់អោយបានច្បាស់លាស់ ការធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ឫមន្ត្រីរាជការ ត្រូវមានការវាយតម្លៃលើទ្រព្យសម្បត្តិរដ្ឋ ការកាន់កាប់រយៈពេល ៥ឆ្នាំ បន្ទាប់ពីរដ្ឋបានផ្តល់ជូន ទើបអាចសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងក្នុងករណីចាំបាច់ ប្រមុខរាជរដ្ឋាភិបាលធ្វើការសម្រេចតាមស្ថានភាពជាក់ស្តែង ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ជាប្រចាំដល់ជីវភាពប្រជាពលរដ្ឋ និងមន្រ្តីរាជការនឹងស្នើដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ រដ្ឋបាលរាជធានី ខេត្ត អង្គភាពសាធារណៈប្រហាក់ប្រហែលថ្នាក់ក្រោមជាតិ និង នីតិបុគ្គលសាធារណៈ ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ត្រូវអនុវត្តអោយមានប្រសិទ្ធិភាព និងដោយស្មារតីទទួលខុសត្រូវផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
92 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2249 នាក់
ខែនេះ :
12516 នាក់
3 ខែនេះ :
40117 នាក់
សរុប :
1647131 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ