នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស មកពីមូលដ្ឋានក្រៅក្រុងព្រះសីហនុ មកចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នេះ ហើយនៅពេលនេះ រដ្ឋបាលខេត្ត រៀបចំអោយស្នាក់នៅក្នុងផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហម។ ក្នុងនោះ លោក Huy Bunleng ក៏បានបញ្ជាក់បន្ថែមទៀតថា៖ខេត្តព្រះសីហនុ៖ ព្រលប់ថ្ងៃ១៨ សីហា ២០១៩ នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត ជួបសំណេះសំណាលជាមួយសិស្សានុសិស្សមកពីមូលដ្ឋានក្រៅក្រុងព្រះសីហនុ ដែលមកចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ បច្ចុប្បន្នរដ្ឋបាលខេត្តរៀបចំអោយស្នាក់នៅក្នុងផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាមួយនឹងការផ្តល់អាហារ៣ពេលផងដែរ។ពិធីជួបជុំជាមួយ និងហូបអាហារសាមគ្គីផងនោះ បានធ្វើឡើងរួមគ្នានៅផ្ទះសំណាក់គ្រូបង្រៀន។ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានជូនពរអោយសិស្សានុសិស្សទាំងអស់ប្រឡងជាប់គ្រប់ៗគ្នា ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ