ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ប្រុងប្រយ័ត្នផងបងប្អូន! មនុស្ស ចាស់ក្មេង៨នាក់ បានពុលនំបុ័ងនៅខេត្តសៀមរាប…
Sat,17 August 2019 (Time 05:29 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 175នាក់)

(សៀមរាប)ដោយយោងតាមហ្វេសប៊ុកផេករបស់មន្ទីរព័តមានខេត្តសៀមរាបបានសរសេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា៖ «មនុស្សក្មេងចាស់ចំនួន០៨នាក់ នៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី បានពុលនំបុ័ង កាលពីព្រឹកមិញ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតឡើយ ខណៈនៅស្រុកប្រាសាទបាគង ក៏មានករណីដូចគ្នានេះដែរសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋចំនួន០៨នាក់ រស់នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី បានពុលនំប៉័ង ហើយត្រូវបានក្រុមគ្រួសារយកមកសង្រ្គោះនៅមណ្ឌលសុខភាព ឃុនរាម និង បានធូរស្បើយម្នាក់ រីឯចំពោះមនុស្ស០៧នាក់ផ្សេងទៀត គឺនៅសម្រាកមួយយប់ទៀតដើម្បីតាមដាន ។ជនរងគ្រោះទាំង០៨នាក់នេះ រួមមាន : ១. ឈ្មោះ រ៉ន តាត ភេទស្រី អាយុ៣៨ ឆ្នាំ , ២.ស៊ីន សៅរី ភេទស្រី អាយុ៣ឆ្នាំ , ៣. ឈ្មោះ លាន ណាសា ភេទស្រី អាយុ៤ឆ្នាំ , ៤. ឈ្មោះលាន ដាលីន ភេទស្រី អាយុ២ឆ្នាំ , ៥. ឈ្មោះ ជីន សុផល ភេទប្រុស អាយុ៤ឆ្នាំ , ៦.ឈ្មោះ ជីន សុផាត ភេទប្រុស អាយុ២០ខែ , ៧. ឈ្មោះ ចក មករា ភេទប្រុស អាយុ៣ឆ្នាំ និង ៨. ឈ្មោះ ជីន ម៉ីយ៉ា ភេទស្រី អាយុ៦ឆ្នាំ បានត្រឡប់ទៅផ្ទះវិញហើយ ។សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ករណីពុលនេះ គឺបងប្អូនប្រជាពលរដ្ឋ បានទិញពីអ្នកដើរលក់នំប៉័ងនៅតាមភូមិ ក្នុងស្រុកបន្ទាយស្រី ជាប់ជាប្រចាំ ហើយដែលអ្នកលក់នំប៉័ងនេះមានទីលំនៅ នៅស្រុកប្រាសាទបាគង ។គួររំលឹកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក៏មានករណីពុលនំបុ័ងដូចគ្នានេះដែរ នៅចំនុចសាលា បឋមសិក្សាកំពង់ភ្លុក ស្ថិតភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងខេត្ត សៀមរាប បណ្ដាលឲ្យពុលក្មេងៗសិស្សសាលាចំនួន២៩នាក់​ ក្នុងនោះស្រី២២នាក់ ដែលមានអាយុក្រោម១០ឆ្នាំ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ដោយគ្រាន់តែក្អួត និងរាករូស ។លោកវរសេនីយ៍ឯក​ មិន​ ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា៖ ករណីនេះ គឺ ក្មេងៗបានទិញនំបុ័ងញ៉ាំពីអ្នកគ្រូបង្ហាត់សិស្សបឋម នៅចំនុចសាលារៀនបឋមសិក្សាកំពង់ភ្លុក ឈ្មោះ ខ្ចៅ ម៉ារ៉ា អាយុ៤៥ឆ្នាំ រស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដោយអ្នកគ្រូបានទទួលយកពីម៉ូយ​ឈ្មោះ​ សុខ​ លីន​ ភេទ​ស្រី​ នៅភូមិ​កញ្ជរ​ ឃុំ​រលួស​ ស្រុកប្រាសាទបាគង​ ខេត្ត​សៀមរាប​។លោកបានបន្តទៀតថា បន្ទាប់ពីពុលរួច លោកបានបញ្ជូនទៅដេកពេទ្យឯកជនក្នុងឃុំកំពង់ភ្លុកចំនួន២១នាក់ និងបញ្ជូនទៅដេកពេទ្យនៅឃុំរលួសចំនួន៨នាក់ ហើយក្រោយពីការពិនិត្យរួច បានបញ្ចាក់ថា ករណីនេះគឺបណ្តាលមកពី ពុលនំ​ប៉័ង​ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
131 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2677 នាក់
ខែនេះ :
12072 នាក់
3 ខែនេះ :
40032 នាក់
សរុប :
1648999 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ