ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ទៀតហើយ!!លោកម៉ា សំអាត ប្រធានសាខាពន្ធដារ ខេត្តពោធ៌សាត់ ធំ ក្លិនមិនស៊ូវស្រួល ទាក់ទងនិងរឿងអំពើពុករលួយ......
Sun,18 August 2019 (Time 08:14 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 168នាក់)

(ខេត្តពោធ៌សាត់ )យោងតាមប្រភពព័ត៌មាន ពីមន្ត្រីមួយចំនួននៅតាមអង្គភាពនានាជុំវិញសាលាខេត្តពោធិ៍សាត់ខ្សឹបខ្សៀវតាមតុកាហ្វេ ក្រោយការចាប់ខ្លួនមន្ត្រី មន្ទីរ សុរិយោដីខេត្តពោធិ៍សាត់ ៣នាក់ ដោយពួកគេអះអាងថា រឿងពុករលួយ នៅខេត្តពោធិ៍សាត់ ដែលធ្ងន់ធ្ងរខ្លាំងណាស់ដែរនោះ គឹលោក ម៉ា សំអាត ប្រធានសាខា ពន្ធដារខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងបញ្ហាផ្ទេរកម្មសិទ្ធិដីធ្លី ក៏ដូចជាការបង់ពន្ធដីធ្លី ឬអចលនទ្រព្យ ក្នុងខេត្តពោធិ៍សាត់ ។ 

ប្រភពខាងលើបានបន្តទៀតថា ការទាមទារប្រាក់របស់លោកប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ មិនខុសពីក្រុមមន្ត្រីនៃមន្ទីរសុរិយោដីខេត្ត ដែលត្រូវបានចាប់ខ្លួន កាលពីប៉ុន្មានថ្ងៃមុននោះទេ ។ លោក ម៉ា សំអាត វាយតម្លៃ ការទារពន្ធតែនៅលើបបូរមាត់ ពោលគឺកាប់ឆៅៗតែម្តង ។ ហេតុដូច្នេះហើយ បានជាក្រុមមន្ត្រី នានា នៅក្នុងខេត្តពោធិ៍សាត់ ចេះតែនាំគ្នាខ្សឹបខ្សៀវ តាមតុកាហ្វេរឿងពុករលួយនេះ ។

បើតាមសេចក្តីរាយការណ៍ បានបង្ហើបថា លោក ម៉ា សំអាត បានទទួលតំណែងជាប្រធានសាខាពន្ធដារ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ។ រយៈពេលជិត ២ឆ្នាំ នៃការកាន់អំណាច ក្រៅតែពីអំពើពុករលួយ ឃុបឃិតគ្នាជាប្រព័ន្ធ លោក ម៉ា សំអាត ក៏បានកសាង កម្លាំង ញាតិមិត្តនៅក្នុងអង្គភាព មិនតិចនោះដែរ ។ អំពើពុករលួយ បក្ខពួកនិយម បានកើតមាន នៅក្នុងអង្គភាព មួយនេះ យ៉ាងសកម្ម គេខ្សឹបថា មានតែមន្ត្រី ដែលស្និទ្ធ ឬបក្ខពួកលោក ម៉ា សំអាត ប៉ុណ្ណោះ ដែលមានការងារធ្វើមិនសម្រាក រីឯ អ្នកអត់ខ្សែទុយយោ រកតែ អំបិលលិឌមិនបានផង ។ 

ពាក់ព័ន្ធនឹងបញ្ហាពន្ធដារឯណោះ ត្រូវគេអះអាងថា ការវាយតម្លៃ អាស្រ័យតែទៅលើការយល់យល់ឃើញរបស់លោក ម៉ា សំអាត ។ រីឯ ឯកសារខ្លះ ដែល មិនមានផលប្រយោជន៍សម្រាប់លោកម៉ា សំអាត ត្រូវបានទុកចោល គ្មាននរណាគិតគូរដោះស្រាយជូនប្រជាពលរដ្ឋនោះឡើយ ។

ប្រភពពីមន្ត្រី នៅខេត្តពោធិ៍សាត់ អះអាងថា ទំហំនៃអំពើពុករលួយ របស់ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ មិនចាញ់ ក្រុមមន្ត្រីនៃ មន្ទីរ ដែនដីនគរូបនីយកម្ម និងសំណង់ប៉ុន្មានទេ ។ ជាងនេះទៅទៀត ការទារពន្ធដារទៅលើបញ្ហាអចលនទ្រព្យ គឺអាស្រ័យតែ លើបបូរមាត់ របស់ ពួកមន្ត្រីពន្ធដារ ដែលស្និទ្ធនឹងលោក ម៉ា សំអាតប៉ុណ្ណោះ ។ ករណីនេះ ត្រូវបានគេជជែកគ្នាស្ទើរគ្រប់ទីកន្លែង ទាំងក្នុងចំណោមមន្ត្រីរាជការ ក៏ដូចប្រជាពលរដ្ឋ ដែលទៅបង់ពន្ធ ។ 

គេនិយាយថា ប្រជាពលរដ្ឋ ចង់បង់ពន្ធជូនរដ្ឋ ប៉ុន្តែ ស្ថាប័នជំនាញ នៅខេត្តពោធិ៍សាត់ ហាក់ដូចជាបង្កការលំបាកដល់ប្រជាពលរដ្ឋទៅវិញ ។ ការបង់ពន្ធគ្មានអ្វីជាក់លាក់ ប្រាកដប្រជានោះឡើយ ផ្ទុយទៅវិញ វាអាស្រ័យតែទៅលើ ការសម្រេច របស់លោក ម៉ា សំអាត តែប៉ុណ្ណោះ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
160 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2317 នាក់
ខែនេះ :
12584 នាក់
3 ខែនេះ :
40185 នាក់
សរុប :
1647199 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ