ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ដោយសារតែការខ្វះការប្រុងប្រយត្នធ្វើអោយមានគ្រោះអកុសល់កើតឡើង!ម្តាយ ឪពុក ឱបសពក្មេងស្រី និងក្មេងប្រុស យំបោកខ្លួនដូចអកស្ទើរគាំងបេះដូងស្លាប់ទាំងអស់គ្នាដោយសារតែ....
Wed,14 August 2019 (Time 08:53 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 189នាក់)

បន្ទាយមានជ័យ៖
ម្តាយ ឪពុក សពក្មេងស្រី និងក្មេងប្រុស យំបោកខ្លួនដួចអកស្ទើរគាំងបេះដូងស្លាប់ទាំងអស់គ្នាដោយសារតែបានឃើញកូនជាទីស្រឡាញ់លង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូពេលដែលក្រុមគ្រួសាររបស់សពជាប់រវល់ធ្វើពិធីឡើងផ្ទះថ្មីនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នៅចំណុចក្រោយក្រុមហ៊ុនទឹកស្អាតប្រហែល៥០០ម៉ែត្រ ភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។លោកទូចដែលត្រូវជាបងម្តាយសពទាំងពីនាក់បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថានៅ
ថ្ងៃទី១៣នោះក្រុមគ្រួសាររបស់ប្អូនគាត់បានធ្វើពិធីឡើងគេហដ្ឋានថ្មីដោយអញ្ជើញភ្ញៀវញាត្តិមិត្តជិតខាងពិសេសប្អូនបង្កើតនៅបាត់ដំបងឲ្យចូលរួមកម្មពិធីឡើងផ្ទះថ្មីនោះផងដែរ។លោកទូចបានបញ្ជាក់ឲ្យដឹងទៀតថាពិធីឡើងគេហដ្ឋានថ្មីធ្វើទៅដោយចប់ចុងចប់ដើមដោយមិនចាប់អារម្មណ៍ពីកូនបាត់ពីថ្មើរណានោះឡើយលុះពេលភ្ញៀវចេញទៅផ្ទះវិញអស់ម្ចាស់ផ្ទះបានយកលុយមករាប់ស្រាប់តែពេលនោះបាត់កូនទាំង២នាក់មិនដឹងទៅណាក៏ឆោឡោឡើងហើយដើររកពេលដើរទៅដល់ស្រះម៉ៃខូនៅក្រោយពីផ្ទះប្រហែល១០០ម៉ែត្រស្រាប់តែឃើញស្បែកជើងក្មេងទាំង២ហើយក៏ចុះរាវរកឃើញសពក្មេងទាំង២បានបីយកមកផ្ទះដោយក្មេងទាំង២នាក់នៅសភាពទន់នាំគ្នារលាក់ឲ្យចេញទឹកទោះបីខិតខំរលាក់យ៉ាងណានៅមិនដឹងខ្លួនព្រោះក្មេងទាំង២នាក់នេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ក្រោយពីកើតហេតុរួចមាននគរបាល និងកំលាំងអាវុធហត្ថជំនាញចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសព។លោកវរសេនីយ៍ឯក សុីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថាសពក្មេងស្រីរងគ្រោះមានឈ្មោះជាដាវរី អាយុ ៥ឆ្នាំ ម្តាយឈ្មោះ ង៉ាន់សុជាតិ ប្តីឈ្មោះ ដុកធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកសពក្មេងប្រុសមានឈ្មោះត្រាំសាន់ ប្រុសអាយុ ៦ឆ្នាំ ឪពុកឈ្មោះ ហេង ត្រា ម្តាយឈ្មោះង៉ាន់លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងលោកសុីឌីបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីមន្ត្រីជំនាញរបស់លោកធ្វើការត្រួតពិនិត្យរួចហើយបានធ្វើការសន្និដ្ឋានថាក្មេងទាំង២នាក់ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដដោយឪពុក ម្តាយជាប់រវល់ក្នុងពិធីឡើងផ្ទះថ្មីមិនបានចាប់អារម្មណ៍ថាក្មេងទៅលេងទឹក គ្មានជាប់ពាក់ព័ន្ធនិងអំពើប៉ងធ្វើឃាតនោះទេ សពត្រូវបានក្រុមគ្រួសាររៀបចាត់តែងធ្វើបុណ្យតាមប្រពៃណីបន្តទៀតក្រោយពីឡើងផ្ទះថ្មីចប់៕.

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
375 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
2148 នាក់
ខែនេះ :
12864 នាក់
3 ខែនេះ :
40230 នាក់
សរុប :
1646974 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ