ចាប់តាំងពី ឯកឧត្តម គួច ចំរើន បានឈានជើងចូលមកកាន់ដំណែងជា អភិបាលខេត្តព្រះសីហនុ មក លោកពិតជាហត់នឿយខ្លាំងណាស់ ព្រោះត្រូវដោះស្រាយបញ្ហាមួយចំនួណ ជូនបងប្អូនប្រជាពលរដ្ឋនៅទីនោះ ជាពិសេសបញ្ហាជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃនេះ ដែលបានជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន។ ក្នុងនោះផងដែរ លោកក៏បានចាត់វិធានការភ្លាម ដោយ អោយមន្ត្រីជំនាញនាំយកគ្រឿងចក្រ ទៅស្តារ កាយ បើករំដោះផ្លូវទឹកតាមតំបន់ដែលកំពុងមានបញ្ហាជំនន់ទឹកភ្លៀង។មួយវិញទៀត កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញក្រុមការងាររបស់លោក បានបង្ហោះរូបភាព២សន្លឹក ក្នុងហ្វេសប៊ុករបស់ខ្លួន (Bou Va) ខណៈពេលកំពុងពិសាបាយថ្ងៃត្រង់ ជាមួយឯកឧត្តម គួច ចំរើន ព្រមទាំងបានភ្ជាប់សារខ្លីដ៏មានន័យមួយថា “មេមានប្រសាសន៏ថា “ ពួកយើងសំរាកបាយថ្ងៃត្រង់សិន ចាំធ្វើការបន្តទៀត“”។ក្រោយពីឃើញរូបភាពនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង ព្រមទំាងបានចូល comment ថា “ម៉ោងជិតមួយហើយបង ទើបបានហូបបាយ” រីឯអ្នកខ្លះទៀត បានស៊ែររូបភាពនេះ ហើយក៏បានភ្ជាប់សារបន្ថែមថា “ខ្វះ១០ម៉ោង១ថ្ងៃទើបបានបាយទេអភិបាលខេត្តខ្ញុំ! បាយប្រអប់ក៏បានដែរ ដើម្បីកុំអោយខាតពេលបន្តការងារទៀត!”។ នៅមិនទាន់អស់ទេ មានបងប្អូនមួយចំនួនទៀតសម្តែងក្តីអាណិតថា “ពិតជាអាណិតមេណាស់ តាំងពីចូលកាន់តំណែងរហូតមកដល់ពេលនេះ សូម្បីតែហូបបាយក៏មិនបានត្រង់មាត់ដែរ ។”៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ