ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ក្រសួងកសិកម្មម៉ាឡេស៊ី (មិនឲ្យនាំចូលម្ទេសពីវៀតណាម) ព្រោះផ្ទុកសារធាតុគីមីជ្រុលហួស...
Thu,01 August 2019 (Time 07:10 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 230នាក់)

(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ីនឹងមិនអនុញ្ញាត ឱ្យមានការនាំចូលម្ទេសពីប្រទេសវៀតណាម ឡើយរហូតដល់ចុងឆ្នាំ២០១៩ ដោយសារតែក្រុមជំនាញបានរកឃើញ «សារធាតុគីមីលើសកម្រិត» ផ្ទុកនៅក្នុងម្ទេសដែលនាំចូលពីវៀតណម។ នេះបើតាមឧបនាយករដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្មម៉ាឡេស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន New Straits Times នៅរសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។ឧបនាយករដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្មម៉ាឡេស៊ី លោក ស៊ី ត្សេត្ស៊ីន (Sim Tze Tzin) បានបញ្ជាក់ទៀតថា ការសម្រេចចិត្តដូចខាងលើនេះ គឺដោយសារតែម្ទេសក្រហមនាំចូលពីប្រទេសវៀតណាម ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុគីមីលើសកម្រិតដែលអនុញ្ញាត។ ប៉ុន្តែទន្ទឹមគ្នា លោក Sim បានសង្កត់ដែរថា ខាងរដ្ឋាភិបាលម៉ាឡេស៊ីនឹងលុបចោលបម្រាមនេះទៅវិញ បើសិនវៀតណាមបំពេញតាម លក្ខខណ្ឌដូចជា មានលិខិតបញ្ជាក់ពីគុណភាពម្ទេស ទៅតាមបទដ្ឋានស្ដង់ដារជាដើម។គួរជម្រាបថា ម៉ាឡេស៊ីបាននាំចូលមេ្ទសពីវៀតណាមជាផ្លូវការកាលពីឆ្នាំ២០១៦ ហើយម៉ាឡេស៊ី កូរ៉េខាងត្បូង និងចិនគឺជាប្រទេសធំៗចំនួនបីដែលទិញម្ទេសពីវៀតណាម៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
90 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2247 នាក់
ខែនេះ :
12514 នាក់
3 ខែនេះ :
40115 នាក់
សរុប :
1647129 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ