ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ
Mon,29 July 2019 (Time 07:02 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 246នាក់)

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅថ្មីចំនួន០១ខ្នងជាន់ផ្ទាល់ដី ។

ឧត្តមសេនីយ៍ត្រីបោន ប៊ិន បានឲ្យដឹងថា អាគារនេះសាងសង់ឡើងអំពីថ្មដំបូលប្រក់ក្បឿងស្រកាលិញ ដែលមានទំហំ០៧ម៉ែត្រ x ២២ម៉ែត្រ កំពស់ ០៥ម៉ែត្រនៅលើផ្ទៃដីទំហំ៧០ម៉ែត្រ x ៣០ម៉ែត្រ ។ ឧត្តមសេនីយ៍ត្រីបានបន្តទៀតថា ការសាងសង់អាគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅគឺយោងតាមគោលការណ៍ និងសេចក្តីណែនាំពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យគ្រប់បណ្តាទីបញ្ជាការកងរាជអាវុធហត្ថ រាជធានី-ខេត្ត មូលដ្ឋានស្រុក-ក្រុង និងស្នាក់ការសន្តិសុខ សាងសង់ទីជម្រកសម្រាប់កងកម្លាំង និងកន្លែងធ្វើការ ស្នាក់នៅ ផ្ទះបាយ ឃ្លាំងដាក់សម្ភារៈនិងសាលប្រជុំប្រកបទៅតាមស្តង់ដារនិងគុណភាពដែលជាតម្រូវការចាំបាច់ទៅតាមរបៀបរបបការងារផងដែរ។

ឧត្តមសេនីយ៍ត្រីបានបន្ថែមថា ក្រោយពីការសាងសង់អាគាររដ្ឋបាលចប់ជាស្ថាពរ លោកនឹងបន្តសាងសង់អាគារស្នាក់នៅសម្រាប់កងកម្លាំង ផ្ទះបាយ ឃ្លាំងដាក់សម្ភារៈ និងបន្ទប់អនាម័យបន្ថែមទៀត។ លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានបញ្ជាក់ឲ្យដឹងថា ការសាងសង់អាគាររដ្ឋបាលរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ គឺជាគំនិតផ្តួចផ្តើម និងឧបត្ថម្ភដោយលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការចូលរួមពីសំណាក់អាជីវករ និងសប្បុរសជនមួយចំនួននៅមូលដ្ឋានស្រុកអូរជ្រៅផងដែរ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
153 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2866 នាក់
ខែនេះ :
12145 នាក់
3 ខែនេះ :
39654 នាក់
សរុប :
1649465 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ